say ratanak

Editor in chief

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តបាត់ដំបងស្នើសុំ កែសម្រួលព័ត៌មានដែលផ្សាយកាលពីឆ្នាំ២០២០

បាត់ដំបង៖ យោងតាមការស្នើសុំរបស់រដ្ឋបាលខេត្តបាត់ដំបង មកកាន់អង្គភាពសារព័ត៌មានរបស់យើង ដើម្បីកែសម្រួលអត្ថបទចាស់ ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេលជាង២ឆ្នាំកន្លងទៅ ដោយមានចំណងជើងថា (១រឿងទៀតហើយ! ធ្លាយរឿងអាជ្ញាធរខេត្តបាត់ដំបង រៀបចំដីពលរដ្ឋលក់ឲ្យក្រុមហ៊ុន ទាំងម្ចាស់មិនបានទទួលសំណង) ដែលសាច់រឿងនេះ មានការជាប់ពាក់ព័ន្ធនឹងលោក សៀវ ប៊ុនសៀន ជាអភិបាលស្រុក និងឯកឧត្តម ងួន រតនៈ អតីតជាអភិបាលខេត្តបាត់ដំបង ជុំវិញបញ្ហាទំនាស់ដីធ្លីមួយកន្លែងក្នុងភូមិដូនមាយ ឃុំស្តៅ...

បុរសជាជនជាតិចិនម្នាក់បើករថយន្តបុក អ្នកជិះម៉ូតូស្លាប់ម្នាក់នៅកន្លែង

ព្រះសីហនុ៖ យប់មិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មហេតុការណ៍ដល់រន្ធត់មួយនេះបានកើតឡើងនៅយប់រំលងអាធ្រាត ឈានចូលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវកោងព្រះសុគន្ធកន្ទុយនាគចាស់ទល់មុខអូតែលសុខាស្ថិតក្នុងសង្កាត់ 3 ក្រុងព្រះសីហនុ។ តាមការឲ្យដឹងពីពលរដ្ឋប្រាប់(ជាបឋម)ថា ករណីបើកបរដោយជនជាតិចិនជារថយន្តទំនើបមួយគ្រឿងមានទិសដៅពីរតោពីរតាមបណ្ដោយផ្លូវ ២ ថ្នូរក្នុងស្ថានភាពលឿនខ្លាំងខណៈនោះក៏មានយុវជនម្នាក់បើកម៉ូតូស្របដូចគ្នាពីមុខលុះមកដល់ចំណុចកែងព្រះសុគន្ធកន្លែងកន្ទុយនាគចាស់ទល់មុខសុខារថយន្តខាងលើក៏បានបុកម៉ូតូពីក្រោយទៅផ្ទុកជាមួយនឹងរបងអូតែសុខាបណ្ដាលឲ្យដាច់ក្បាលស្លាប់យ៉ាងអាណោចអធម្មនៅនិងកន្លែងកើតហេតុភ្លាមៗតែម្ដង។ ប្រភពដដែលបានបន្តទៀតថាអ្នកបើកបរម៉ូតូខ្មែរមុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារនៅខេត្តព្រះសីហនុអាសយដ្ឋានទីលំជនរងគ្រោះនៅស្រុកកំណើតខេត្តកំពតក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនអ្នកបើកបររថយន្តយកទៅស្នងការនគរបាលខេត្តព្រះសីហនុចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកបានស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕ សូមបញ្ជាក់ថាជុំវិញករណីខាងលើនេះក្រុមការងារយើងនៅមិនទាន់ដឹងរបាយការណ៍ជាក់លាក់ពីរសមត្ថកិច្ចនៅឡើយទេ បើមានព័ត៌មានអ្វីបន្ថែមក្រុមការងារយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយ.៕ (អត្ថបទ ដោយ វ៉ាន់ នី)

រថយន្តដឹកប្រេងសាំង១គ្រឿងរបស់ឈ្មួញឈ្មោះ​ ហ៊ាទ្រី​ ដ៏មានឥទ្ធិពល​ សមត្ថកិច្ចឃាត់ហេីយលែងទៅវិញបាត់​ ដោយមិនដឹងមូលហេតុ

កំពត៖ សមត្ថកិច្ចក្រុងបូកគោដែលមាន​ដែលមានឯកសណ្ឋានស៊ីវិល​ បានឃាត់បានរថយន្តដឹកប្រេង១គ្រឿង​ មានស្លាកលេខភ្នំពេញ​ 2S-8931 របស់ឈ្មួញឈ្មោះហ៊ាទ្រី​ ដំបូងរកឃេីញថាប្រេងខុសច្បាប់​ បន្ទាប់មកទៀតក៏លែងទៅវិញបាត់​ ក្រោយពេលត្រួតពិនិត្យរួចហេីយ​ និងមានទូរស័ព្ទហៅរត់ការខ្វាត់ខ្វែង​ អស់ប្រហែលរយៈពេល២ម៉ោង។ ការឃាត់រថយន្តដឹកប្រេងនេះ​ បានធ្វេីឡេីងនៅរសៀលថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២២នេះ​ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣​ មុខហាងគុយទាវយីហោអុងម៉ុង​ ក្នុងសង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត។ បេីតាមប្រភពពីប្រជាពលរដ្ឋ​ បានឲ្យដឹងថា​ រថយន្តដឹកប្រេងខាងលេី​ ត្រូវបានគេស្គាល់ថាជារបស់ឈ្មួញប្រេងឈ្មោះហ៊ាទ្រី​ ជាថៅកែស្ថានីយ៍ប្រេងយីហោ​ Sokimex ជិតស្ពានស្រះប៉ោង​...

បែកធ្លាយអតីតមន្ត្រីរាជការម្នាក់ និងប្រជានេសាទ ឈ្លោះគ្នាដណ្តើមដីកោះស្វាយ ដែលជាដីរបស់រដ្ឋ

កែប៖ រឿងអតីតមន្ត្រីរាជការម្នាក់ និងប្រជានេសាទ ដណ្តើមគ្នាយកដីកោះស្វាយ ដែលស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៅមិនទាន់បញ្ចប់នៅឡើយទេ ខណៈភាគីម្ខាងៗមានហេតុផលអះអាងរៀងៗខ្លួន។ លោក លេន ឌី ជាប្រជានេសាទម្នាក់រស់នៅ តំបន់ដីកោះខាងលើ បានលើកឡើងដោយអះអាងថា រូបលោកនឹងក្រុមគ្រួសារ បានមករស់នៅលើដីកោះស្វាយនេះ ជាយូណាស់មកហើយជាមួយនឹងលោកតារបស់ខ្លួន ហើយក៏បានទទួលសិទ្ធិកាន់កាប់ និងអាស្រ័យផល​បន្តពីលោកតារបស់ខ្លួន ឈ្មោះ ង៉ែត ហួន ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន...
ទទួលផ្សាយពាណិជ្ជកម្ម