More

    មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅផ្លូវជាតិលេខ៤

    spot_img

    (ព្រះសីហនុ)៖យោងតាម ក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបាន(ចេញសេចក្តីប្រកាសជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើផ្លូវជាតិលេខ៤)មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ ស្ថានភាពផ្លូវជាតិលេខ៤ ដោយរយៈពេល២-៣ថ្ងៃកន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ដល់គីឡូម៉ែត្រលេខ ១០៨។

    ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំណឹងសារជាថ្មី។ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសីសាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមរកផ្លូវវៀងជាបណ្ដោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។

    អាស្រ័យដូចបានជម្រាបជូន សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ជ្រាបជាព័ត៌មាន មេត្តាយោគយល់ អធ្យាស្រ័យក្នុងកាធ្វើដំណើរទៅមក។

    ជាមួយគ្នានោះលោក ឆាយ សុគន្ធដា អភិបាល នៃគណះអភិបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដើម្បីចុះគោលដៅជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការតាមដានសភាពការបន្ត។

    លា លោក សឹម សុខរិទ្ធ បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះសភាពទឹកអាចបន្តនឹងឡើងបន្តទៀតដោយសាអាកាសធាតុកំពុងធ្លាក់ភ្លៀងតិចៗ។

    លោកបានបញ្ជាក់ថា ការជន់លិចដោយជំនន់ទឹកភ្លៀងលិចលើផ្លូវជាតិខាងលើនេះពុំបណ្តាលអោយមានផលប៉ះពាល់ ឬខូចខាតដល់សំភារៈរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

    ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤នៅចំណុចស្ពានស្ទឹងសំរោង បិតទាំងរថយន្តតូច ធំផ្អាកធ្វើដំណើរទៅមកជាបណ្តោះអាសន្ន៕

    spot_img

    អត្ថបទទាក់ទង

    spot_img