More

    ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក Yevgeny Prigozhin ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ

    spot_img

    (មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី បាននិយាយថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានជិះនៅលើយន្ដហោះឯកជនមួយគ្រឿងដែល បានធ្លាក់ នៅភាគខាងជើងទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលបណ្ដាលឱ្យមនុស្សជិះលើយន្ដហោះនេះស្លាប់ទាំងអស់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។
    ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៉ី បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះជាអ្នកដំណើរទាំង៧នាក់ ក្នុងនោះរួមមានទាំងលោក Prigozhin និងមេបញ្ជាការទាហានស៊ីឈ្នួល រុស្ស៉ី Wagner ម្នាក់គឺលោក Dmitry Utkin ព្រមទាំងសមាជិកអាកាសយានិក ៣នាក់ ដែលត្រូវបានទទួលស្គាល់ថាបានស្លាប់ទាំងអស់។ «មានមនុស្ស១០នាក់បានជិះ នៅលើយន្តហោះមួយគ្រឿង ក្នុងនោះរួមមានសមាជិកអាកាសយាននិក៣នាក់ ហើយបើតាមព័ត៌មានបឋម គ្មានមនុស្សណាម្នាក់នៅលើយន្ដហោះដែលនៅរស់រានមាន ជីវិតនោះទេ»។ នេះជាការបញ្ជាក់របស់ក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី។
    គួរបញ្ជាក់ថា បើតាមក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី យន្ដហោះឯកជន Embraer Legacy ខាងលើបានធ្វើដំណើរចាកចេញពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង Saint Petersburg ហើយបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver ស្ថិតនៅប្រហែល៣០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីមូស្គូ។ ភ្លាមៗមិនទាន់មានការ បញ្ជាក់មូលហេតុនៃការធ្លាក់យន្ដហោះនេះនៅឡើយទេ ប៉ុន្តែហេតុការណ៍ធ្លាក់យន្ដហោះនេះដែរកើតមានឡើងតែជាង២ខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ដឹកនាំការ បះបោររយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៉ីកាលពីខែមិថុនាកន្លងទៅ៕

    spot_img
    spot_img

    អត្ថបទទាក់ទង

    1 COMMENT

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img