More

    មិនសរសើរមិនបានពិតមែនព្រោះទឹកចិត្ត ប្អូន ឃឹម ស្រីពៅ ខណៈពេលថ្ងៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក បងប្អូនអ្នកមានលុយជាច្រើនបាននិងកំពុងដើរលេងសប្បាយហឺហាចំណែកប្អូនស្រីបើជានាំយកអំណោយជូនដល់ លោកយាយអាយុ៨០ ឆ្នាំរស់នៅតំបន់ដាច់ត្រយ៉ាល កំពុងជួបការលំបាកខ្វះខាតទីទាល់ក្រគ្មានទីពឹង.!

    spot_img

    ថ្មីៗកន្លង់ទៅនេះមានប្អូនប្រុសជាងកាត់សក់ម្នាក់ប្រើប្រាស់facebookរបស់ខ្លួនឈ្មោះវ៉ាន់វ៉ាន់បានបង្ហោះពីសកម្មភាពទុក្ខលំបាករបស់លោកយាយរែកថ្នាំបុកលក់ ដោយមើលឃើញពីទុក្ខលំបាករបស់លោកយាយ ប្អូន ឃឹម ស្រីពៅ ហៅ ជំទាវ តូច ព្រឹកថ្ងៃសៅរ៍ ១ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (Water Festival)។ បើធ្វើដំណើរពីខេត្តឆ្ងាយ ចុះទៅសួរសុខទុក និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមទាំងសម្ភារៈមួយចំនួនទៀតជូនដល់ លោកយាយ តឹក អេត អាយុ៨០ឆ្នាំកំពុងជួបការលំបាកខ្វះខាតទីទាល់ក្រគ្មានទីពឹង រស់នៅភូមិ ត្រពាំង ត្រកៀត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

    មិនកោតសរសើរមិនបានពិតមែន ប្អូន ឃឹម ស្រីពៅ ខណៈពេលថ្ងៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក បងប្អូនអ្នកមានលុយជាច្រើនបាននិងកំពុងដើរលេងសប្បាយហឺហា ចំណែក ប្អូន ឃឹម ស្រីពៅ បែរជាមកមើលឃើញពីរទុក្ខលំបាករបស់លោកយាយ  គួររំលឹកផងដែរថា ប្អូន ឃឹម ស្រីពៅ គឺបានចូលរួមចំណែកសកម្មភាពមនុស្សធម៌អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ក្នុងការជួយដល់កិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ មានគោលបំណងរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន។

    ជាមួយគ្នានោះ ប្អូន ឃឹម ស្រីពៅ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបក៏ជាអ្នកចូលរួមសកម្មភាពមនុស្សធម៌នៅតែ ខិតខំផ្តួចផ្តើមចូលរួមសកម្មភាពនានា និងការងារមនុស្សធម៌ឱ្យបានកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព៕

    spot_img

    អត្ថបទទាក់ទង

    spot_img