More

    ខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសិក្សារៀបចំអភិវឌ្ឍទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

    spot_img

    នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ, លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួងរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់មាត់សមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (ក.ប.ព.ឆ.) លើកទី២ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ព.ឆ ដោយមានការអញ្ជើញចូលរួមពីតំណាង​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈអភិបាល តំណាងមន្ទីរសំខាន់ៗរបស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរួមមាន៖ ព្រះសីហនុ, កំពត, កោះកុង, និង កែប។
    គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងផ្តល់មតិយោបល់ លើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ជាភាសាខ្មែរ និងការរៀបចំតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង(រ.ត.ព.ឆ.) ដើម្បីសម្រេចឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពខ្ពស់។
    ជាលទ្ធផល, អង្គប្រជុំ​បានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់​ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំងទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ។​ ក្រុមការងារលេខាធិការដ្ឋាន​ ក.ប.ព.ឆ.​ នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណ៍ ដើម្បី ដាក់ជូនគណៈកម្មការអន្តរក្រសួងសម្របសម្រួលផែនការមេដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម ​មុននឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ។

    spot_img

    អត្ថបទទាក់ទង

    spot_img