ទំព័រដើម ទំព័រដើម

ទំព័រដើម

រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួល ព្រំប្រទល់រវាងខេត្តទាំង២

នៅសាលាខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តប៉ៃលិន ចូលរួមពិធីផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួលព្រំប្រទល់រដ្ឋបាល ពីរដ្ឋបាលខេត្តបាត់ដំបង ទៅរដ្ឋបាលខេត្តប៉ៃលិន ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលដូចខាងក្រោម៖*កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង...

ករណីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈរបស់នារីម្នាក់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ០១នាក់ ឈ្មោះ...

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន ៖​ កិច្ចសហប្រតិបត្តិការកម្ពុជា​ និងឡាវ​ ត្រូវបានលេីកកម្ពស់​ តាមរយៈ​ សកម្មភាពរបស់សមាគមនារីកម្ពុជា​ និងសហព័ន្ធនារីឡាវ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ប្រធានសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន​ បានអនុញ្ញត្តិឲ្យ​ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ​ លោកជំទាវ​ Inlavan Keobounphan សមាជិកគណកម្មាធិការកណ្តាលគណបក្ស​ និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្តែងការគួសម​ និងពិភាក្សាករងារនាព្រឹកថ្ងៃពុធ​ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩...

ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស!

នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស...

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ និងសម្ភារមួយចំនួន ចុះសួរសុខទុក្ខ សមាជិក ដែលជួបគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន!

នាល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកសម្ភារចាំបាច់មួយចំនួន រួមនឹង អំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធូ សាវ៉ន សមាជិកមន្ទីរ...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ CAPDI

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី។ ក្នុងជំនួបនោះ ឯកឧត្តម Jusuf Kalla​ បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃ​ដែលបាននាំកម្ពុជា​មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេស​នាំ​មក​នូវ​សុខដុម​បនីយកម្ម​រវាងសាសនា។ ឯកឧត្តមJusuf Kalla...

សមត្ថកិច្ចកងរាជអាវុធហត្ថបង្ហាញមុខជនសង្ស័យចំនួន១៤នាក់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន.!

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាមានមនុស្សចំនួន ១៤នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ផ្តន្ទាទោសពាក់ព័ន្ធបទល្មើស ជួញ ដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។ ជនសង្ស័យមានឈ្មោះទី០១.ស្មាន ហាហ្វីស ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនីភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។២.ឈ្មោះ សាន់  អេះម៉ាត់  ភេទ ប្រុស  អាយុ...

គ្រួសាររងគ្រោះដោយសារអគ្គីភ័យ លេបត្របាក់កាលពីថ្ងៃទី ២៤ ខែមីនា នៅឃុំថ្មស ទទួលបានគ្រឿងឧបភោគបរិភោគ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត កោះកុង

កោះកុង÷ លោកស្រី អុី​ នារីនេត​ អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិ ការគ្រប់គ្រងគ្រោះហន្តរាយខេត្ត​ បាននាំយកថវិកា​ និងគ្រឿងឧប ភោគបរិភោគមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជា​ ខេត្ត​កោះ​កុង​ អញ្ជើញចុះសួរសុខ ទុក្ខ​ និងផ្តល់ជូនគ្រួសាររងគ្រោះដោយ សារករណីអគ្គីភ័យចំនួន ៦គ្រួសារ​ ស្ថិត​នៅភូមិថ្មស​ ឃុំថ្មស​ ស្រុក​បូទុមសាគរ​ ខេត្តកោះកុង នាថ្ងៃទី ២៧ ...
ទទួលផ្សាយពាណិជ្ជកម្ម