កោះកុង÷ ឯកឧត្តម ប៊ុន លើត អនុ ប្រធានការងារបក្សថ្នាក់កណ្ដាលចុះជួយខេត្តកោះកុង អញ្ជើញក្នុងពិធីបិទយុទ្ធនា ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅអស់រយៈពេល២១ ថ្ងៃ ដែលមានសមាជិកសមាជិកាគណ បក្សរាប់ពាន់នាក់ចូលរួមជួបជុំដង្ហែក្បួនបិទឃោសនានៃយុទ្ធនាការរកសំឡេង ឆ្នោត នៅរសៀល ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣ ។
ថ្លែងក្នុងពិធីបិទយុទ្ធនាការ ឯកឧត្តម ប៊ុនលើត បានលើកឡើងថា នៅថ្ងៃបើកយុទ្ធនាការ យើងទាំងអស់គ្នាបានស្ដាប់នូវសេចក្តីថ្លែងការណ៍នយោបាយរបស់ សម្ដេច តេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជារួចហើយ ថា គណ បក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ជាតិ ប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពនាពេលបច្ចុប្បន្ន ដោយពុះពារឆ្លងកាត់ការលំបាកច្រើនរាប់មិនអស់ ដែលឆ្លើយតបទាំងស្រុងទៅនិងបំណងប្រាថ្នារបស់ប្រជាជនយើង។
បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុង មួយ ខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីអភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។
ឯកឧត្តម ប៊ុន លើក ថ្លែងបន្ថែមថា ជាក់ ស្ដែងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ជាប្រវត្តិ សាស្ត្រលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជាបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឲ្យចេញផុតពីស្ថានភាពដែលវិនាខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយមោទនភាពជាទី បំផុត។ ធ្វើឱ្យកម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រុាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លាញដល់ឬសគល់ ជាទីទឹកដីដែលប្រជាជនបានរស់នៅយ៉ាងសុខដុម រមនាក្នុងសន្តិភាព ឯកភាពជាតិ អធិ បតេយ្យបូរណាភាពទឹកដី និងប្រជាធិ បតេយ្យ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ យកអស់កម្លាំងកាយកម្លាំងចិត្ត ដើម្បីបន្តកសាង និងការ ពារមាតុភូមិ។
ឯកឧត្តម ប៊ុន លើក ថ្លែងបញ្ជាក់ថា គណ បក្សប្រជាជនកម្ពុជា ប្តេជ្ញាចំពោះមុខប្រជា ជនថា គណបក្សនិងអនុវត្តគោលនយោ បាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យបានរឹងមាំ លើកកម្ពស់ការផ្ដល់សេវាសាធា រណ: បង្កើតកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងផ្តេជ្ញាបង្កើតសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ នឹងធ្វើឲ្យប្រជាជនមានជីវភាពកាន់តែសម្បូរ សប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧដុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
ជាចុងក្រោយ ឯកឧត្តម សូមអំពាវនាវជូនបងប្អូនសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាទាំងឡាយ ក្នុងខេត្តកោះ កុងទាំងមូល សូមប្រកាន់ខ្ជាប់ និងប្រតិ បត្តិឲ្យបានត្រឹមត្រូវ នៅក្រុមសីលធម៌ទាំងឡាយ ដែលមានចែងនៅក្នុងបទ បញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ដើម្បីធានាឲ្យបរិយាកាសនៅក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ ថ្ងៃស្ងប់ស្ងាត់ និងថ្ងៃបោះ ឆ្នោតក៏ដូចជាថ្ងៃរាប់សន្លឹកឆ្នោត រហូត ដល់ថ្ងៃប្រកាន់លទ្ធផលបោះឆ្នោតផ្លូវការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព៕ ដោយ ញុឹប សន
Vetes Veteriner Kliniği, Ankara’da evcil hayvanların sağlık ihtiyaçlarına özenle ve uzmanlıkla yanıt veren köklü bir sağlık merkezidir. Evcil hayvan sahiplerine sunduğu kapsamlı hizmetler ve kaliteli bakım anlayışıyla, uzun yıllardır bölgedeki güvenilir ve seçkin veteriner klinikleri arasında yer almaktadır.
Vetes Veteriner Kliniği, Ankara’da evcil hayvanların sağlık ihtiyaçlarına özenle ve uzmanlıkla yanıt veren köklü bir sağlık merkezidir. Evcil hayvan sahiplerine sunduğu kapsamlı hizmetler ve kaliteli bakım anlayışıyla, uzun yıllardır bölgedeki güvenilir ve seçkin veteriner klinikleri arasında yer almaktadır.
You’re soo awesome! I don’t believe I’ve truly resd anything lioe tthis before.
So great too fijd another person with ome orriginal thougts onn this subject.
Really.. many thanks for starying thiss up.
This websitte is sommething tjat iss neede oon thee
internet, spmeone with a bit of originality!