ទំព័រដើម ព័ត៌មានសំខាន់ៗ

ព័ត៌មានសំខាន់ៗ

ពលរដ្ឋជាង១០គ្រួសារគ្រោងប្តឹង ទៅថ្នាក់ដឹកនាំឲ្យជួយដោះស្រាយ ក្រោយសមាជិកក្រុមប្រឹក្សាម្នាក់ និងមេទាហានរងស្រុកជុំគិរី ឈ្លោះគ្នាជាមួយពួកគាត់រឿងដីធ្លី

កំពត៖ ប្រជាពលរដ្ឋប្រមាណ១៧គ្រួសារ រស់នៅភូមិមនោណុប ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត និងមកពីរាជធានីភ្នំពេញ បានសម្តែងការមិនពេញចិត្ត និងសំណូមពរឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរខេត្តកំពត ជួយអន្តរាគមន៍ ខណៈដែលសមាជិកក្រុមប្រឹក្សាឃុំជុំពូវ័ន្តម្នាក់ និងមេបញ្ជាការរងទាហានស្រុកជុំគិរី បានប្រើអំណាច មករំលោភយកដីរបស់ពួកគាត់ និងបំផិតបំភ័យ បង្កព្យុះភ្លៀង មិនឲ្យពួកគាត់ អាចចូលទៅអាស្រ័យផលលើដីបានឡើយ ខណៈដែលដីទាំងនោះ ពួកគាត់ធ្លាប់បានកាន់កាប់ និងអាស្រ័យផលរាប់ឆ្នាំមកហើយ មានទាំងការទទួលស្គាល់ពី អាជ្ញាធរមូលដ្ឋានថែមទៀត។ ...

ចាប់ខ្លួន៣នាក់ករណីរក្សាទុក និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន

បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក និងផ្តល់ទីតាំងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។ លោកអនុសេនីយ៍ សំ ប៊ុនហេង ប្រធានផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំនុចក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ អ៊ុច សំអាង...

បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការករណីគ្រឿងញៀន

ស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បញ្ជូនមកតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា កាលនៅវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូ...
ទទួលផ្សាយពាណិជ្ជកម្ម