More

    បុរសជាជនជាតិចិនម្នាក់បើករថយន្តបុក អ្នកជិះម៉ូតូស្លាប់ម្នាក់នៅកន្លែង

    spot_img

    ព្រះសីហនុ៖ យប់មិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មហេតុការណ៍ដល់រន្ធត់មួយនេះបានកើតឡើងនៅយប់រំលងអាធ្រាត ឈានចូលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវកោងព្រះសុគន្ធកន្ទុយនាគចាស់ទល់មុខអូតែលសុខាស្ថិតក្នុងសង្កាត់ 3 ក្រុងព្រះសីហនុ។

    តាមការឲ្យដឹងពីពលរដ្ឋប្រាប់(ជាបឋម)ថា ករណីបើកបរដោយជនជាតិចិនជារថយន្តទំនើបមួយគ្រឿងមានទិសដៅពីរតោពីរតាមបណ្ដោយផ្លូវ ២ ថ្នូរក្នុងស្ថានភាពលឿនខ្លាំងខណៈនោះក៏មានយុវជនម្នាក់បើកម៉ូតូស្របដូចគ្នាពីមុខលុះមកដល់ចំណុចកែងព្រះសុគន្ធកន្លែងកន្ទុយនាគចាស់ទល់មុខសុខារថយន្តខាងលើក៏បានបុកម៉ូតូពីក្រោយទៅផ្ទុកជាមួយនឹងរបងអូតែសុខាបណ្ដាលឲ្យដាច់ក្បាលស្លាប់យ៉ាងអាណោចអធម្មនៅនិងកន្លែងកើតហេតុភ្លាមៗតែម្ដង។

    ប្រភពដដែលបានបន្តទៀតថាអ្នកបើកបរម៉ូតូខ្មែរមុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារនៅខេត្តព្រះសីហនុអាសយដ្ឋានទីលំជនរងគ្រោះនៅស្រុកកំណើតខេត្តកំពតក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនអ្នកបើកបររថយន្តយកទៅស្នងការនគរបាលខេត្តព្រះសីហនុចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកបានស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕

    សូមបញ្ជាក់ថាជុំវិញករណីខាងលើនេះក្រុមការងារយើងនៅមិនទាន់ដឹងរបាយការណ៍ជាក់លាក់ពីរសមត្ថកិច្ចនៅឡើយទេ បើមានព័ត៌មានអ្វីបន្ថែមក្រុមការងារយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយ.៕ (អត្ថបទ ដោយ វ៉ាន់ នី)

    spot_img

    អត្ថបទទាក់ទង

    spot_img