More

    រដ្ឋបាលខេត្តបាត់ដំបងស្នើសុំ កែសម្រួលព័ត៌មានដែលផ្សាយកាលពីឆ្នាំ២០២០

    spot_img

    បាត់ដំបង៖ យោងតាមការស្នើសុំរបស់រដ្ឋបាលខេត្តបាត់ដំបង មកកាន់អង្គភាពសារព័ត៌មានរបស់យើង ដើម្បីកែសម្រួលអត្ថបទចាស់ ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេលជាង២ឆ្នាំកន្លងទៅ ដោយមានចំណងជើងថា (១រឿងទៀតហើយ! ធ្លាយរឿងអាជ្ញាធរខេត្តបាត់ដំបង រៀបចំដីពលរដ្ឋលក់ឲ្យក្រុមហ៊ុន ទាំងម្ចាស់មិនបានទទួលសំណង) ដែលសាច់រឿងនេះ មានការជាប់ពាក់ព័ន្ធនឹងលោក សៀវ ប៊ុនសៀន ជាអភិបាលស្រុក និងឯកឧត្តម ងួន រតនៈ អតីតជាអភិបាលខេត្តបាត់ដំបង ជុំវិញបញ្ហាទំនាស់ដីធ្លីមួយកន្លែងក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

    ផ្អែកតាមលិខិតស្នើសុំរបស់រដ្ឋបាលខេត្តបាត់ដំបងនេះ អង្គភាពសារព័ត៌មានរបស់យើងខ្ញុំ សូមជម្រាបជូនសាធារណៈជនជ្រាបថា អត្ថបទដែលបានផ្សាយកាលពី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នោះ គឺផ្សាយតាមឯកសារដែលអង្គភាពយើងខ្ញុំទទួលបាន ហើយករណីនេះ ជារឿងបុគ្គល ដែលមានពាក់ព័ន្ធលោក សៀវ ប៊ុនសៀន និងឯកឧត្តម ងួន រតនៈ ក៏ប៉ុន្តែពួកគាត់ទាំងពីររូប បដិសេធមិនបានបំភ្លឺ ឬឆ្លើយតបបកស្រាយជុំវិញបញ្ហានេះ មុនពេលចេញផ្សាយឡើយ ទើបធ្វើឲ្យចំណុចខ្លះក្នុងអត្ថបទនោះ គ្មានការបកស្រាយបំភ្លឺ ពេលផ្សាយរួចទើបមានលិខិតចេញបំភ្លឺតាមក្រោយ ហើយអង្គភាពរបស់យើងខ្ញុំ មិនដែលទទួលបានការស្នើសុំ ឲ្យកែតម្រូវជាលាយលក្ខណ៍អក្សរពីភាគីពាក់ព័ន្ធណាមួយឡើយ រហូតដល់រយៈពេលជាង២ឆ្នាំមកនេះ ទើបទទួលបានការស្នើសុំកែតម្រូវពីរដ្ឋបាលខេត្តបាត់ដំបង ដូចលិខិត២៦៨៥/២២ សជណ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ហេតុដូចនេះ អង្គភាពរបស់យើងខ្ញុំសូមដាក់ផ្សាយទាំងស្រុងនូវលិខិតបំភ្លឺ របស់អ្នកនាំពាក្យរដ្ឋបាលស្រុករតនៈមណ្ឌល និងរដ្ឋបាលខេត្តបាត់ដំបង ដែលបានចេញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តែម្តង ដោយសុំមិនចុះអង្កេត និងសុំមិនធ្វើបទសម្ភាសភាគីពាក់ព័ន្ធម្តងទៀតឡើយ ដោយសារអត្ថបទដែលត្រូវកែតម្រូវនេះ ជាសាច់រឿងចាស់ផ្សាយលើសពី៣ខែមិនត្រូវលក្ខខណ្ឌដែលអាចយកមកសំអាង ម្យ៉ាងទៀតអ្នកដែលត្រូវធ្វើបទសម្ភាសមានការផ្លាស់ប្តូរចេញពីតួនាទី។ សូមសារធារណៈជន មេត្តាជ្រាបជាព័ត៌មាន។

    នេះជាលិខិតបំភ្លឺរបស់អ្នកនាំពាក្យ៖

    ចេញដោយ៖ FK News

    spot_img

    អត្ថបទទាក់ទង

    spot_img