More

    អគ្គិភ័យបានលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង នៅក្នុងភូមិសាស្ត្រទឹកដីក្រុងបាត់ដំបង

    spot_img

    (បាត់ដំបង)ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់ នៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី ៦ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីអគ្គិភ័យកើតឡើងខាងលើនេះដែរ បង្កឡើងដោយក្មេងប្រុសអាយុ០៩ឆ្នាំ ដែលត្រូវជាកូនម្ចាស់ផ្ទះឈ្មោះ ឃុត សុខុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បាននាំគ្នាដុតក្រដាស ថង់លេង ក៏បណ្ដាលអោយឆេះរាលដាល
    ផ្ទះ០១ខ្នង ទំហំ ៥ម៉ែត្រ × ១២ម៉ែត្រ សង់អំពីបេតុងក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុងផងដែរ ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ ព្រមទាំងកម្លាំងអធិការក្រុង ស្រុក បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង ក្នុងការចអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្តទើបគ្រប់គ្រងភ្លើងបានទាំងស្រុង និងមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅផ្ទះអ្នកជិតខាងឡើយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img