More

    ជនជាតិថៃត្រូវ ជនមិនស្គាល់មុខបាញ់ប្រហារ ស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែក ម្នាក់ទៀតរត់គេចខ្លួនរួចម្នាក់

    spot_img

    បន្ទាយមានជ័យ
    ជនជាតិថៃត្រូវជនមិនស្គាល់មុខបាញ់ប្រហារ ស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ម្នាក់ទៀតរត់គេចរួច ហេតុការណ៍នេះកើតឡើងយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នៅតាមផ្លូវស្ថិតភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.
    ប្រជាពលរដ្ឋប្រាប់ថា៖ នៅពេលដែលស្នូរផ្ទុះអាវុធប្រាវស្មាតតែដុតផាវហើយស្ទុះចេញមកមើលឃើញជនរងគ្រោះម្នាក់ដេកសន្លប់ស្តូកស្តឹងមានរបួសធ្ងន់ដេកហូរឈាម និងម្នាក់ទៀតរត់ស្រែកអោយគេជួយក្នុងចំណោម២នាក់ជិះម៉ូតូ១គ្រឿងម៉ាក់ស៊ូម័រអ៊ិច.។

    ប្រជាពលរដ្ឋបានបញ្ជាក់ថា,ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានអ្នករួមដំណើរដឹកទៅកាន់គ្លីនិកឯកជននៅក្បែរដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យឯកជនបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី)ដើម្បីសង្គ្រោះបន្ទាន់ត្រូវបានស្លាប់.។

    ប្រជាពលរដ្ឋបានបញ្ចាក់ថា៖ នៅពេលដែលឃាតករបាញ់ទៅលើជនរងគ្រោះបានជិៈម៉ូតូម៉ាកស៊ូម័រអ៊ិចក្នុងចំណោម២នាក់ម្នាក់ស្ត្រីជនជាតិថៃពេលជិៈម៉ូតូតាមផ្លូវត្រូវបានឃាតករ២នាក់ជិៈម៉ូតូ១គ្រឿងតាមក្រោយហើយបាញ់ប្រហារទៅលើជនរងគ្រោះម្នាក់ជាបុរសជាអ្នកបើកបរម៉ូតូបណ្តាលរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់និងម្នាក់ទៀតរត់គេចខ្លួនរួចផុតពីគ្រោះថ្នាក់ការសន្និដ្ឋានអាចជនជាតិថៃបាញ់ប្រហារគ្នារឿងគំនុំ.៕

    spot_img

    អត្ថបទទាក់ទង

    spot_img