More

    អស់ទាំងម៉ូតូខ្លួនឯងហើយជាប់គុកថែមទៀតព្រោះចង់បានម៉ូតូគេ

    spot_img

    (ប៉ៃលិន) ជនសង្ស័យម្នាក់បានជិះម៉ូតូចាស់មកឈប់ រួចឡើងជិះម៉ូតូថ្មីចេញទៅបាត់ ខណ:ម្ចាស់ចេញរត់តាមដែរតែតាមមិនទាន់ដោយបន្សល់ទុកនូវម៉ូតូចាស់១គ្រឿងនៅកន្លែងកើតហេតុ ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសហការជាមួយនគរបាលស្រុករតនមណ្ឌលឃាត់ខ្លួនបញ្ជូនទៅតុលាការបន្ទាប់ពីរត់គេចបានប៉ុន្មានម៉ោង។
    សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះវឿតវ៉នភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោងឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបងបច្ចុប្បន្នកំពុងកសាងសុំណុំរឿងចាត់ការតាមច្បាប់។
    ដែលហេតុការណ៍ខាងលើនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤នៅពីមុខផ្សារប៉ាហ៊ីស្ថិតនៅភូមិអូរតាពុកលើសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន។
    តាមការអោយដឹងពីម្ចាស់ម៉ូតូឈ្មោះលីម៉េងជីង បានអោយដឹងថាមុនពេលកើតហេតុលោកបានចូលទៅក្នុងផ្ទះដោយចូលយកសម្ភារ:ដើម្បីទៅតកាមរ៉ាសុវត្ថិភាពអោយគេលុះចូលបានបន្តិចក៍មានជនសង្ស័យជិះម៉ូតូទៅបាត់តែម្តង។
    លោកបន្តថាដោយចូលផ្ទះមួយភ្លេចទើបលោកមិនបានដកសោរម៉ូតូចេញទេដោយទុកសោរនៅជាប់និងម៉ូតូនោះហើយម៉ូតូដែលបាត់ម៉ាក HONDA DREAM ពណ៌ខ្មៅផលិតឆ្នាំ២០២៤ពាក់ស្លាកលេខ ប៉ៃលិន 1D-5761 ចំណែកម៉ូតូជនសង្ស័យ ម៉ាក HONDA DREAMដូចគ្នាតែផលិតឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW-0045៕

    spot_img

    អត្ថបទទាក់ទង

    spot_img