More

    រថយន្តដឹកខ្សាច់បុកអ្នកឈប់នៅស្តុប បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ឈប់រងចាំភ្លើងស្តុបត្រូវរថយន្តដឹកខ្សាច់បុក និងកិនពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ០៤រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបបំបែកជាបី បត់ចូលក្នុងទីក្រុង OCIC ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ទុយ បាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅខណ្ឌច្បារអំពៅជាបង។អ្នករួមដំណើរពីក្រោយមានឈ្មោះ មាស វុទ្ធី ភេទប្រុសអាយុ៣២ឆ្នាំ មានមុខរបរជាងវិដានស្នាក់នៅជាមួយគ្នា។

    តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស ២នាក់បងប្អូនជីដូន ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E-2460 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ ទិសដៅពី ជើងទៅត្បូង ក ខណៈមកដល់ចំណុចកើតហេតុខាលើ បានឈប់ម៉ូតូ រងចាំភ្លើងស្តុប ដើម្បីបន្តដំណើរទៅមុខទៀត ស្របពេលនោះក៏មានរថយន្តធំដឹកដី មួយគ្រឿង ម៉ាក Mitsubishi ពាក់ស្លាកលេខ ភ្នំពេញ 3D-7699 ដែលបានធ្វើដំណើរស្របទិសដៅគ្នាបុកកិនម៉ូតូ ពីក្រោយពេញទំហឹង អូសជិត ១៥ម៉ែត្រ បណ្ដាលឲ្យ កិនក្បាលបុរសម្នាក់ ស្លាប់ភ្លាមៗ និងម្នាក់ បុរសម្នាក់ទៀតរងរបួសស្រាល។ចំណែកតៃកុងរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរងចាំ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់សពជូនសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img