More

    តើឲ្យសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ខមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចទុកចិត្តបានដែរឫទេ? ក្រោមការដឹកនាំ របស់អាជ្ញាធរ ខេត្ត ស្រុកកុំពុងសប្បាយអំណាចភ្លិច គឹតសុខទុក្ខរបស់ពលរដ្ឋ តើអាចទុកឲ្យដឹកនាំបន្តទៅទៀតឫយ៉ាងណា?

    spot_img

    ខេត្តបន្ទាយមានជ័យ៖ តើអភិបាលស្រុកភ្នំស្រុកដឹកនាំរបៀបនេះ តើឲ្យពលរដ្ឋទទួលបានក្ដីសុខដែរទេទាន?។
    បើគ្រាន់តែរឿងផ្លូវសម្រាប់ពលរដ្ឋពីរគ្រួសារ ធ្វើដំណើរចេញចូលផ្ទះ បន្តិចបន្តួចសោះ គ្មានសម្ថភាពដោះស្រាយជូនពួកគត់ផងនោះ។
    ប្រជាពលរដ្ឋប្ដឹងសុំយឲ្យអាជ្ញាធរស្រុកដោះស្រាយរាប់ខែគ្មានបានផលអ្វីបន្តិចសោះឡើយ តើឲ្យពលរដ្ឋរំពឹងអ្វីទៀត។

    ពលរដ្ឋ២គ្រួរសារ ទី១ឈ្មោះអ្នកស្រីឈុត សារឹទ្ធ និងទី២ ឈ្មោះលោកជិនសេងរស់នៅ ភូមិស្ពានក្មេង  ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។
    តែបច្ចុប្បន្នត្រូវបានមានឈ្មោះឈីវសាវ៉ុននិងប្រពន្ធឈ្មោះឈីវកូលា រស់នៅ ភូមិស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមនជ័យ។
    បានទិញដីខាងមុខហើយបានបិតផ្លូវបូរាណមិនឲ្យពួកគាត់២គ្រួសារដែលរស់នៅដីខាងក្រោយអាចចេញចូលបានហើយថែមទាំងកាន់កាប់ដីលើដីចំណីស្ទឹងថែមទៀតផង។ ធ្វើឲ្យពួកគាត់២គ្រួរសារដែលរស់មានដីនៅពីក្រោយពុំមានផ្លូវចេញចូលបាន។

    ហើយពួកគាត់ពីរគ្រួរសារនេះបានមកប្ដូមកផ្លូវផ្សេង ហើយមកបើផ្លូវយកដីចំណីស្ទឹងធ្វើផ្លូវវិញម្ដង តែត្រូវបានម្ចាស់ដីនៅខាងមុខ ឈ្មោះឈីវសាវ៉ុននិងប្រពន្ធឈ្មោះឈីវកូលាតម្រូវឲ្យពួកគាត់ពីរគ្រួសារនេះ ទិញដីចំណីស្ទឹងនេះលក់តំលៃទៅតាមទីផ្សារទៅវិញ។

    ដោយសារពួកគាត់ពីរគ្រួរសារ នេះមានជីវភាពក្រីក្រមិនមានល័តភាពទិញដីចំណីស្ទឹងធ្វើផ្លូវនោះឡើយ។សព្វថ្ងៃស្រូវបានទុំពុំមានផ្លូវចូលនោះទេ។
    ហើយចាស់ដែលធ្លាប់ធ្វើដំណើកន្លងមកត្រូវម្ចាស់ដីគេបានបូមទឹកដាក់ពេញ ពេលលោកជិនសេងធ្វើដំមិនកើត ក៏បានយកចបកាប់នៅចំណុចមាត់ស្ទឹងឲ្យទើបធ្វើដំណើរបាន។ ហើយម្ចាស់ដីដែលផ្លូវ អាងបក្សពួកអ្នកមានអំណាច បានប្ដឹងលោកជឹនសេងមកអធិការដ្ខានគនបានស្រុកភ្នំស្រុកទាមទាបួនលានរៀល តែតម្រូវឲ្យបង់មួយលានរៀលពិតជារឿងអយុត្តិធម៌ណាស់អ្នកក្រក្រគ្មានខ្សែរអ្នកធំ។
    ចំណុចត្រង់នេះហើយ  ប្រជាពលរដ្ខតែងតែខឹងគោវាយរទៈ  ខឹងអាជ្ញាធរ បែជាទៅខឹងដល់សម្ដេចដែលជាថ្នក់ដឹកនាំប្រទេសទៅទៀត ដែលសម្ថេចមិនបានដឹងអ្វីបន្តិចសោះឡើយ។
    ហើយសព្វថ្ងៃនេះគ្រួរសាររបស់ពួគាត់កុំពុងរងនូវសម្ពាធពរពីសំណាក់អាធរ និងសមត្ថកិច្ច កៀបពួកគាត់បំណងឲ្យធ្វើសកម្មភាពប្រព្រឹត្តកំហុសអ្វីមួយដើម្បីយកផ្លូវច្បាប់មកអនុវត្តទោសទាន់មកលើរូបគាត់ដែលជាពលរដ្ឋទន់ខ្សោយ។

    ប្រភពបានឲ្យដឹងថា ដោយសារពីរនាក់ប្ដីប្រពន្ធដែលបានបិតផ្លូវខាងមុខនេះអាងលោក ជូ បុត្រជាអភិបាលស្រុកត្រូវជាខ្សែស្រឡាយ សាច់ញ្ញាតិ ជាអ្នកមានអំណាចនៅពីក្រោយខ្នង ទើបុគ្គលពីនាក់ប្ដីប្រពន្ធខាងលើនេះមិនខ្លាចញញើត ថែមទាំង យកដីចំណីស្ទឹងមកកាន់កាប់ហើយ បានបិតផ្លូវមិនឲ្យអ្នកដែលរស់នៅខាងក្រោយចេញចូលបាន។

    សព្វថ្ងៃនេះប្រជាពលរដ្ឋមួយចំនួនកុំពុងអាក់អន់ចិត្តយ៉ាងខ្លាំង រឿងលោកជូបុត្រប្រើអំណាចតួរនាទី ជាអភិបាលស្រុកធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចអំណាចឥទ្ឌិពលរបស់លោក។
    សូម្បីតែមន្ត្រីជំនាញនិងអាជ្ញាធរភូមិ ឃុំក្រោមឱវាទរបស់លោក នៅក្នុងស្រុកក៏មិនហ៊ានក្អកដែរ។
    ព្រោះរឿងខាងលើនេះមានលោកបុត្រអភិបាលស្រុកភ្នំស្រុកអញ្ចឹងហើយទើបពួកគាត់ហ៊ានបិតផ្លូវមិនឲ្យពលរដ្ឋពីរគ្រួរសារ ដែលរស់នៅពីក្រោយ ទាំងបំពានបានបែបនេះ។

    កន្លងមកមានពលរដ្ឋ២គ្រួរសារ ទី១ឈ្មោះអ្នកស្រីឈុត សារឹទ្ធ និងទី២ ឈ្មោះលោកជិនសេងរស់នៅ ភូមិស្ពានក្មេង  ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។ បានប្ដឹងទៅអាជ្ញាធរ ឃុំ ហើយបញ្ជូនមកស្រុក។រហូតមកដល់ថ្ងៃ២៩ខែកក្ដាឆ្នាំ២០២៤ អាជ្ញាធរស្រុក ដែលដឹកនាំសម្របសម្រួល ដោយ លោកជូ បុត្រអភិបាលស្រុក។
    ក្រោយពីបានសម្របសម្រួលរួចហើយ ឈ្មោះឈីវសាវ៉ុននិងប្រពន្ធឈ្មោះឈីវកូឡា បានបិតផ្លូវនេះកន្លងមក បានសន្យាថាបើកផ្លូវឲ្យនៅលើដីចំណីមាត់ស្ទឺងឲ្យបានចេញចំនួន១០ម៉ែត្រ ។

    តែដល់ថ្ងៃកំណត់ អាជ្ញាធរនិងមន្ត្រីជំ បានយកម៉ាស៊ិនចុះចុញទៅទីតាំងដីដែលបានបើផ្លូវជូនពរដ្ឋពីរគ្រួសារនេះ ឃើញថាប្លង់ដីដែលម្ចាស់ដីដែលបានកាន់កាប់នេះឃ្លាត ចេញពីចំណីស្ទឹងចំនួន៣០ម៉ែត្រឯណ្ណោះតែហេតុបុគ្គល ពីរនាក់ប្ដីប្រពន្ធនេះហ៊ំព័ទ្ធយកទាំងដីចណីអូរ មិនឲ្យពីរគ្រួសារដែលរស់នៅខាងក្រោយ ធ្វើផ្លូវចេញចូលបាន។
    ឫក៏អាងអំណាចលោកអភិបាលស្រុកដែលជាខ្សែរស្រឡាយសាច់ញ្ញាតិទើប មិនគោរពតាម សន្យា ដែលបានសន្យា ព្រមព្រៀងនៅសាលាស្រុក។
    កន្លងមកអង្គភាសារព័ត៌មានយើងធ្លាប់បានរាយការណ៍ជូន ឯកឧត្ដមអ៊ំរាត្រី អភិបាលខេត្តបន្ទាយមានជ័យតែឯកឧត្ដមបានចូលមើលហើយ តែមិនបានឆ្លើយតបនិងចុះទៅមើលពលរដ្ឋដែលកុំពុងមានបញ្ហារដែរ ។គេសង្កេតឃើញអាជ្ញាធរខេត្ត កំពុឈ្លក់អំណាចភ្លិចគឹតគូរដល់សុខទុករបស់ពលរដ្ឋ។
    ដូចនេះប្រជាពលរដ្ឋពីរគ្រួសារបានសំណូមពរ ដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា និងឯកអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មេត្តាជួយ អន្តរាគគមន៍មកលើអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលស្រុក ភ្នំផងទាន?ព្រោះសព្វថ្ងៃកុំពុងជិះសេះសែងដៃ ឈ្លក់វង្វែងនិងអំណាចភ្លិចទុក្ខកង្វល់របស់ពលដ្ឋស្ទើអស់ទៅហើយ។ឈឹមកុសល

    spot_img

    អត្ថបទទាក់ទង

    spot_img