ភ្នំពេញ ៖ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣នេះ ប្រតិបត្តិករវារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) នៅក្នុងប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់រំដោះទឹកចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវនាំឲ្យទឹកទំនប់ សាយ៉ាប៊ូរី មានការកើនឡើង។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ក្រសួងកំពុងតាមដាន និងផ្ដល់ព័ត៌មានជាបន្តបន្ទាប់ ថាតើឡាវបើកទឹកក្នុងកម្រិតណា ខណៈទំនប់សាយ៉ាប៊ូរីនៅឆ្ងាយពីកម្ពុជាជាង ១ ពាន់គីឡូម៉ែត្រ ហើយពលដ្ឋកុំទាន់បារម្ភ។
លោក ចាន់ យុត្ថា មានប្រសាសន៍ថា «ពីសាយ៉ាប៊ូរីមកដល់ស្ទឹងត្រែងជាង ១ ពាន់គីឡូ ទម្រាំមកដល់យើង អាចរយៈពេល ១០ ថ្ងៃ ហើយនៅខាងក្រោមទំនប់ក៏មានទំនប់និងអាងទឹកមួយចំនួនដែរ កុំព្រួយបារម្ភពេក»។
មន្ត្រីរដ្ឋលេខាធិការូបនេះ បញ្ជាក់ថា នៅក្នុងក្របខណ្ឌរបស់គណៈកម្មការទន្លេមេគង្គ ក៏យើងមានកិច្ចសហការគ្នា ថាតើគាត់បើកក្នុងបរិមាណប៉ុន្មានដើម្បីរំដោះទឹកចេញពីទំនប់របស់គាត់។ ប៉ុន្តែលោកក៏បញ្ជាក់ថា ប្រសិនបើក្នុងករណីទឹកមានការកើនឡើង ឱ្យពលរដ្ឋតាមដាននូវការព្យាករណ៍អំពីកម្រិតកម្ពស់ទឹករបស់ក្រសួងធនធានទឹក ដែលចេញផ្សាយជារៀងរាល់ថ្ងៃ។ ហើយថា ប្រសិនបើទឹកហក់ឡើងខ្លាំងក្រសួងក៏ជម្រាបជូនឱ្យបាន ៣ ថ្ងៃមុនដែរ ប៉ុន្តែបច្ចុប្បន្នមិនបារម្ភទេ គ្រាដែលកម្ពស់ទឹកទន្លេនៅទាបនៅឡើយ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ១១ ខែសីហានេះ បង្ហាញថា ទន្លេមេគង្គ-ស្ទឹងត្រែងទឹកមានកម្ពស់ ៧,៦៨ ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១០,៧០ ម៉ែត្រ។ ទន្លេមមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៧,៣៣ ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រុងប្រយ័ត្ន ២២ ម៉ែត្រ។
ទន្លេមេគង្គ-កំពង់ចាម ១១ ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ១៥ ម៉ែត្រ និងទន្លេមេគង្គ ចតុមុខ ទឹកមានកម្ពស់ ៦,៥៩ ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ៕
Hi tto all, thee comtents existing aat thyis wweb sitye
are actuaoly amazinng for peopl experience, well, keep up thhe nice work fellows.
Jusst wissh too say ypur articlle is ass surprising.
The clearness in your submit is ust nice andd that i could assumee you’re
a profeseional onn this subject. Welll with youyr permissionn let mme too
tae hold off yopur RSS fed too keep up too date with comingg near near post.
Thank you a milllion annd ppease kdep up thhe enjoyable
work.