ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បានបើកបររថយន្តព្រូស ទៅបុករះកង់លក់ពោត និងម៉ូតូ១គ្រឿង រួមទាំងរទេះលក់ម្ចូរ នៅតាមបណ្តោយផ្លូវមាត់ទន្លេ សំណាងគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយវិថីព្រះស៉ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕