More

    ក្រុមហ៊ុនទឹកប្រូវីដា ឧបត្ថម្ភទឹកចំនួន៥០០កេះ ជូនក្រសួងមហាផ្ទៃ ក្នុងការរៀបចំការប្រកួតបាល់ទាត់

    spot_img

    ភ្នំពេញ៖ ក្រុមហ៊ុន ដូនពេញត្រេតឌីង បានឧបត្ថម្ភទឹកស្ព្រីងប្រូវីដា ជូនក្រសួងមហាផ្ទៃចំនួន៥០០កេះ ដើម្បីផ្គង់ផ្គង់ក្នុងកម្មវិធីបាល់ទាត់ដណ្តើមពានរង្វាន់ (អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ) លើកទី១ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

    ការឧបត្ថម្ភទឹកប្រូវីដា នេះគឺជាការចូលរួមចំណែក ជួយដល់សង្គម លើកស្ទួយវិស័យកីឡានៅកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការនានា។ ការឧបត្ថម្ភទឹកគាំទ្រផ្នែកកីឡានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលបានប្រកាសក្នុងសិន្នសីទព័ត៌មាន ស្តីពីការចាប់ឆ្នោតចែកពូលនៃការប្រកួត។

    សូមបញ្ជាក់ថា ក្រុមហ៊ុន ដូនពេញត្រេតឌីង ដែលមានលោក អុឹង ស៊ីវឈន់ ជាអគ្គនាយក តែងតែបានបរិច្ចាក និងធ្វើកម្មវិធីមនុស្សធម៌ជាច្រើន ជាបន្តបន្ទាប់ ដើម្បីចូលរួមដល់សង្គមជាតិ ក្នុងការលើកស្ទួយវិស័យកីឡា នៅកម្ពុជា ក្នុងនោះរួមមាន ការជួយឧបត្ថម្ភដល់កុមារកំព្រា ការជួយឧបត្ថម្ភដល់កីឡាប្រដាល់គុណខ្មែរ កីឡាប្រណាំងទូក កីឡាបាល់ទាល់ កងកម្លាំងប្រដាប់អាវុធ និងការធ្វើកម្មវិធីមនុស្សធម៌ជួយសង្គមជាច្រើនផ្សេងៗទៀតផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img