More

    ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ជាបន្តបន្ទាប់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនាមានស្ថានទម្ងន់ទោស

    spot_img

    ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ជាបន្តបន្ទាប់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២ ផ្លូវបេតុង ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

    ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់៖
    ១-ឈ្មោះ ថា ចាន់ឡេង ហៅ កន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមស្វាយ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
    ២-ឈ្មោះ ស៊ន ខេមរា ហៅ ញ៉ៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
    ៣-ឈ្មោះ ប៉ូ ធារិទ្ធ ហៅ រិទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
    ៤-ឈ្មោះ សាយ រ៉ូសៀន ហៅ សៀន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
    ៥-ឈ្មោះ តាយ សេងតុង ហៅ តុង ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
    ៦-ឈ្មោះ ម៉ែន គីមហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
    ៧-ឈ្មោះ សុខ ម៉ង់ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
    ៨-ឈ្មោះ វណ្ណៈ វឌ្ឍនា ហៅ ប៊ែលលី ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

    សម្ភារបាត់បង់ និងស្លាកស្នាមបន្សល់ទុក៖ ស្នាមបែករយ:លើកដៃខាងស្ដាំ ចំនួន០១កន្លែង, ស្នាមដាច់ឆ្អឹងស្មងដៃខាងឆ្វេង ចំនួន០១កន្លែង, ស្នាមដាច់រយៈលើកជើងខាងស្ដាំ ចំនួន០១កន្លែង។ សម្ភារចាប់យក៖ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន០៣គ្រឿង។

    បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ រួមទាំងវត្ថុតាង កំពុងសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img