More

    កម្មករសំណង់ម្នាក់ បានដេកស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ)

    spot_img

    កោះកុង÷ កម្មករសំណង់ម្នាក់បានស្លាប់ដោយសារគាំងបេះដូង ករណីនៃបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅ ពេលលាម៉ោង៩:០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រោយអគារ ប.ស.ស ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង។

    យោងលើការធ្វើកុសលវិច្ច័យរបស់សមត្ថ កិច្ចជំនាញ និងក្រុមគ្រូពេទ្យ ឱ្យដឹងថា
    សពជនរងគ្រោះឈ្មោះនាង ដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង  ស្រុកកំណើតភូមិថ្មគោល ឃុំរអាង ស្រុកកំពុងសៀម ខេត្តកំពុងចាម។
    ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់ស្មេចមានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
    សមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា បុរសស្លាប់ខាងលើ មូលហេតុ : ដោយសារគាំងបេះដូង (ខ្យល់គ)។

    ក្រោយពីមន្ត្រីជំនាញ និងក្រុមគ្រូពេទ្យពិនិត្យធ្វើកុសលវិច្ច័យរួច សពជនរងគ្រោះ បានប្រគល់ជូនឈ្មោះនាង វ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ចាម៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img