More

    ខ្យល់កន្ត្រាក់រលំបាក់បង្គោលភ្លើងជាច្រើនដើមសង្កត់រោងនិងផ្ទះប្រជាពលរដ្ឋនៅស្រុកសង្កែ

    spot_img

    (បាត់ដំបង) ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកខ្លាំងបណ្តាលអោយបាក់រលំបង្គោលភ្លើងជាច្រើនដើមរួមជាមួយដើមឈើផងដែរសង្កត់ទៅលើរោងនិងផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោង ១៦និ៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងនៅត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ហើយបានបណ្តាលអោយដើមគរមួយដើមយ៉ាងធំបានដួលរលំប៉ះបង្គោលភ្លើងធ្វើអោយបាក់អស់ជាច្រើនដើមសង្កត់មកលើរោងលក់ដូរនិងដំបូលផ្ទះប្រជាពលរដ្ឋផងដែរ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

    ក្រោយកើតហេតុគេឃើញមានវត្តមានមន្ត្រីអង្គភាពអគ្គិសនីបានចុះទៅធ្វើការកាត់ ភ្ជាប់ ដើម្បីរៀបចំតបណ្ដាញភ្លើងអោយប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ឡើងវិញផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img