More

    ពលរដ្ឋមានការព្រួយបារម្ភ ក្រោយឃើញពលករចេញចូល តាមច្រករបៀងអូរបីជាន់ នាពេលយប់ដោយគ្មានការពិនិត្យ

    spot_img

    បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ​ បានសំដែងការព្រួយបារម្ភ ខណៈឃើញមានពលករខ្មែរ ឆ្លងដែនចេញចូលពី ប្រទេសថៃ តាមចិត្តនាពេលយប់ ដោយគ្មានការត្រួតពិនិត្យពីបញ្ហាសុខភាព ឲ្យបានត្រឹមត្រូវ ស្របពេលដែលជំងឺកូវីដ១៩ មិនទាន់លុបបំបាត់បានទាំងស្រុងនៅឡើយ។

    ក្រុមប្រជាពលរដ្ឋបានលើកឡើងថា អំឡុងពេលជំងឺកូវីដ កំពុងរាតត្បាត លើសាកលលោកនេះ គេសង្កេតឃើញថា រដ្ឋាភិបាលបានខិតខំ យកចិត្តទុកដាក់ ប្រើគ្រប់វិធីសាស្ត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ដោយក្នុងនោះ មានក្រសួងសុខាភិបាល និងអង្គភាពពាក់ព័ន្ធ បានខិតខំណែនាំ និងពន្យល់ ដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរគ្រប់ទិសទី ដើម្បីការពារពីមេរោគនេះ ឲ្យមានប្រសិទ្ធភាព។ ក្នុងនោះផងដែរ ក៏មានការច្រកព្រំដែន និងបិទការឆ្លងដែនចេញចូញបណ្តោះអាសន្នផងដែរ ឬអ្នកដែលឆ្លងដែនចាំបាច់ ត្រូវឆ្លងការការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ និងដាក់ដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

    ដោយឡែកកាលបីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ថ្មីៗនេះ គេបានសង្កេតឃើញ មានរថយន្តដឹកពលករជាច្រើននាក់ ពីប្រទេសថៃ បានបន្លំចូលមកកម្ពុជា តាមច្រករបៀងអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទាំងយប់តែម្តង ដោយគ្មានឆ្លងកាត់ ការត្រួតពិនិត្យបីមន្ត្រីជំនាញឲ្យបានត្រឹមត្រូវឡើយ។ ហើយអ្វីដែលធ្វើឲ្យពលរដ្ឋ មានការងឿងឆ្ងល់នោះ ត្រង់ថា ហេតុអ្វីម្តេចមិនព្រមឲ្យពលករខ្មែរ ឆ្លងដែនចូលស្រុកកំណើត ពេលថ្ងៃតែម្តងទៅ ដើម្បីងាយស្រួលក្នុងការត្រួតពិនត្យ ហេតុអ្វីបានជាចូលតែពេលយប់ទៅវិញ៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img