More

    ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នឹងចាប់ផ្តើមសាងសង់នៅចុង ខែឧសភានេះ លើទឹកដីខេត្តកោះកុង

    spot_img

    កោះកុង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកា សសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងខេត្ត កោះកុង។
    ពិពីប្រកាសសមាសភាពអនុ គណ:កម្មការសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង បានធ្វើ ឡើងនៅព្រឹកថ្ងៃអង្គារ៍ ១៣ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧស ភា ឆ្នាំ២០២០ នៅសាលមហោ ស្រពខេត្តកោះកុង ចំនួន១២៤រូបមាន÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួង ការពារជាតិ ជាប្រធាន, និងអនុគណ:កម្មការចំនួន២០រូប នឹង១០៣រូបទៀតជាសមាជិក។

    ថ្លែងនៅក្នុងពិធីប្រកាសសមាស ភាព អនុគណ:កម្មការសាងសង់ ស្តូបអនុស្សាវរីយ៍ នយោបាន ឈ្នះ ឈ្នះ នៅខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ មានប្រសាសន៍
    បញ្ជាក់ថា តាមគំរូប្លង់គោល ទី តាំងស្តូបអនុស្សាវរីយ៍ នយោ បាយ ឈ្នះ ឈ្នះ នេះ មានឃឿន ៤ជ្រុង សរុបទទឹង៦៦ម៉ែត្រ និងកម្ពស់៤៣ម៉ែត្រ ដែលនឹងត្រូវបុកគ្រឹះស្ថាបនាជំហានដំបូងនាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ ខាង មុខនេះ គឺដើម្បីរម្លឹកនឹកគុណដល់វីរៈបុរស ជំនាន់មុនៗ ដែលបានបូជាជីវិតបុព្វហេតុរំដោះជាតិ ពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិ ភាព និងអភិវឌ្ឍន៍រីកចម្រើនមកទល់បច្ចុប្បន្ន។

    សម្តេចមានប្រសាសន៍ថាគម្រោងអនុវត្តសាងសង់ស្តូបអនុស្សាវរីយ៍ន យោបាយ ឈ្នះឈ្នះ នេះ ស្ថិតនៅទីតាំងខាងមុខអាស្រមលោកយាយម៉ៅ ជាប់ផ្លូវជាតិ៤៨ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ ខេត្តកោះកុង ដែរមានផ្ទៃដីត្រៀមបម្រុងទុកចំនួន២១៦ហិចតា។ ក្នុងគំរោងនេះរួមមានការ សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ សារ:មន្ទីរវប្បធម៌ សាសនា និងរមណីយ ដ្ឋានទេសចរណ៍ ចំណតរថយន្តជាដើម។

    សម្តេចពិជ័យសេនា ក៏បានជំរុញឱ្យសមាជិកអនុគណ:កម្មការទាំងអស់ ចាំបាច់មានឆន្ទះរួមគ្នា សម្របសម្រួលអនុវត្តការងារទៅតាមផែន ប្រកបដោយទំនួលខុសត្រូវផងដែរ។

    សម្តេចពិជ័យសេនា ទៀ បាញ់បានបញ្ជាក់ផងដែរថា រីឯខ្ទង់ ចំណាយថវិកា មិនបានប្រើថវិការបស់រដ្ឋឡើយ គឺបានមកពីសប្បុសជននានា រួមគ្នាចូលរួមចំនែកឧបត្ថមទាំងស្រុង៕ រូបភាព និងអត្ថបទ៖ សុគន្ធី

        

    spot_img

    អត្ថបទទាក់ទង

    spot_img