More

    ក្រុមការងារស.ស.យ.ក ខេត្តប៉ៃលិន ចុះសួរសុខទុក្ខសមាជិកដែលជួបគ្រោះថ្នាក់ ចរាចរណ៍

    spot_img

    ប៉ៃលិន៖ នៅថ្ងៃទី២ខែធ្នូឆ្នាំ២០២០នេះ ក្រុមការងារស.ស.យ.ក.ខេត្តប៉ៃលិនបានទៅសួរសុខទុក្ខនិងនាំយក ថវិកា ចំនួន ៣.០០០.០០០៛(បីលានរៀល)ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ បណ្ឌិតបាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្ត តាមរយ:ឯកឧត្តម ហុក សុផលអនុប្រធានស.ស.យ.ក.ខេត្ត និងក្រុមការងារ យកទៅប្រគល់ជូនប្អូនស្រី អ៊ំ ផល្លី អាយុ២៤ឆ្នាំ សមាជិក ស.ស.យ.ក មូលដ្ឋានឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងឆ្វេងនាពេលកន្លងទៅហើយ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ អេមើជេនស៊ី ខេត្តបាត់ដំបង។

    ជាមួយគ្នា ប្អូនស្រី អ៊ំផល្លីនិងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត នូវទឹកចិត្តដ៍ប្រពៃថ្លៃថ្លារបស់លោកជំទាវប្រធាននិងក្រុមការងារស.ស.យ.ក.ទាំងអស់ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សមាជិករបស់ខ្លួននិងសូមជូនពរលោកជំទាវប្រធានមានសុខភាពល្អជោគជ័យ គ្រប់ភារកិច្ចក្នុងកិច្ចការបំរើជាតិនិងប្រជាពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img