More

    ក្រុមប្រឹក្សាខេត្តកោះកុង បើកវេទិកាពិគ្រោះនិងផ្តល់យោបល់ ក្នុងអាណត្តទី៣

    spot_img

    កោះកុង៖ នៅរសៀលថ្ងៃទី០១ ខែធ្នូរ ឆ្នាំ២០២០ នៅសាលាក្រុងខេមរភូមិន្ទ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណាត់ទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯក ឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមាន ការអញ្ជើញចូលរួម ពី ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងប្រជា ពលរដ្ឋជាង ២០០ នាក់ ។

    ថ្លែងក្នុងវេទិកានេះ ឯកឧត្តមប្រធានក្រុម ប្រឹក្សាខេត្ត បានមានប្រសាសន៍លើក ឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ជាវេទិកាលើកទី២ នៅក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត កោះកុង រយះពេល៩ខែដែលរៀបចំឡើងនៅក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ក្នុងគោលបំណងផ្តល់ព័ត៌ មាន ជូនដល់ប្រជា ពលរដ្ឋទូទៅ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង និងដើម្បីធានាថា ៖
    ១.រាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ធ្វើការដោះ ស្រាយ និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

    ២.គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូល ដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃកិច្ចពិភាក្សាស្វែងរកនូវបញ្ហាដើម្បីធ្វើឱ្យស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។

    ហើយទន្ទឹមនឹងនេះក្រុមប្រឹក្សាខេត្ត និងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រ ជាធិបតេយ្យរបស់ខ្លួនតាមរយៈ៖
    * ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ នូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
    * ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីគម្រោងអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ
    * ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត
    * ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបត្រឡប់ទៅវិញ ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងអំពីបញ្ហាកូវីត១៩ ដែលក្រសួងសុខាភិបាល បានរកឃើញនៅក្នុងសហគមន៍ថ្មីៗនេះ
    នៅខេត្តសៀមរាប នឹងទីក្រុងភ្នំ ពេញ ។ ឯកឧត្តមប្រធានក្រុម ប្រឹក្សាខេត្ត មាន ប្រសាសន៍ថា ក្រោយទទួលព័ត៌មានពីថ្នាក់ជាតិ លោកជំទាវអភិបាលខេត្តបានចេញសេចក្តីជូនដំណឹងទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យធ្វើការផ្សព្វ ផ្សាយទៅដល់ប្រជា ពលរដ្ឋនៅតាមមូល ដ្ឋានរបស់ខ្លួន ឱ្យចេះការពារ និងមានការប្រុងប្រយ័ត្ន ចេះថែរក្សាអនាម័យ លាងដៃ ជាមួយសាប៊ូ អាកុល ឬជែល ឱ្យបានញឹក ញាប់ នៅពេលចេញដំណើរទៅណាត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img