More

    ស្រវឹងស្រាបើករថយន្តបង្កគ្រោះថ្នាក់ និយាយមិនស្តាប់គ្នា សមត្ថកិច្ចអូសទៅប៉ុស្តិ៍

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស RX-300 មួយគ្រឿងឬ៊ទៅបុកគូទរថយន្ត ឡិចសុីសnx200 t រងការខូចខាតបន្តិចបន្តួចដោះស្រាយគ្នាមិនត្រូវ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ២០នាទីយប់ថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២០នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីg ជាប់នៅស្ពានអាកាស ៧ មករាក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តម៉ាកឡិចសុីសNX200 t មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-1317 ធ្វើដំណើរទៅដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត ឡិចសុីសRX-300 មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខកណ្ដាល2A-9358 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយ បុកឋគូទរថយន្តឡិចសុីសNX-200t បណ្ដាលឲ្យរងការខូចខាតកាងក្រោយបន្តិចបន្តួច បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា រយៈពេលជិតមួយម៉ោង នៅតែមិនត្រូវគ្នាដោយម្ចាស់រថយន្តបង្ កនិយាយមិនស្តាប់គ្នា ទើបសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តបង្ក និងភាគីរថយន្តរងគ្រោះ ក៏ដូចជារថយន្តមកគោលដៅ សមត្ថកិច្ចរឹតបណ្តឹងច្បាប់ចរាចរណ៍ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្តទៀតដោយភាគីបង្ក នៅតែនិយាយមិនស្ដាប់គ្នា និងមិនសហការជាមួយកម្លាំងសមត្ថកិច្ច ទើបសមត្ថកិច្ចចម្រេចនាំខ្លួន បញ្ជូនតាមរថយន្តទៅផ្នែកចរាចរណ៍ ស្នងការរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ ចំណែករថយន្តសមត្ថកិច្ច យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ គ្នានៅពីក្រោយ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

         

    spot_img

    អត្ថបទទាក់ទង

    spot_img