More

    ឆេះផ្ទះ១ខ្នងនៅក្រុងបាត់ដំបង មិនទាន់ដឹងមូលហេតុច្បាស់លាស់

    spot_img

    បាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ១ខ្នង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក ក៏ដូចជាសមត្ថកិច្ច ចុះអន្តរាគមន៍ពន្លត់។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា១៧និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។

    ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ៤ម៉ែត្រx១៧ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី (ឆេះផ្នែកខាងមុខអស់ប្រហែល៣០%) ដែលមានម្ចាស់ឈ្មោះ ឯក ដារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅចំណុចភូមិ សង្កាត់កើតហេតុខាងលើ។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ខាងលើនេះដែរ ក្រោយទទួលបានព័ត៌មាននេះភ្លាម
    សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ចុះសហការជាមួយអាជ្ញាធរក្រុង សង្កាត់ ជួយអន្តរាគមន៍ បាញ់ពន្លត់ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ចំនួនមួយឡាន រហូតទទួលបានជោគជ័យ ដោយមិនបង្កអោយឆេះ រាលដាលឆ្លងទៅកន្លែងផ្សេង និងផ្ទះអ្នកជិតខាង ហើយក៏មិនបណ្តាលអោយមាន នរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះ ទៅធ្វើរការសាកសួរ ពិនិត្យជុំវិញកន្លែងកើតហេតុ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ អំពីមូលហេតុនៃការឆេះនេះបាននៅឡើយទេ រហូតមកដល់ពេលនេះ ដោយសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ត ចំណែកការខូចខាតវិញឃើញថា ផ្ទះឆេះរងការខូចខាត ផ្នែកខាងមុខប្រហែល៣០% រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img