More

    ចូលម៉ាស្សាកន្លែងស្រីស្អាត សន្លប់ស្តូកស្តឹងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ចូលមកម៉ាស្សាសម្រួលសរសៃ នៅហាងម៉ាស្សាមួយកន្លែង(យីហោ98)ខណៈកំពុងម៉ាស្សា និងសម្រួលសរសៃ ស្រាប់តែសន្លប់ស្តូកស្តឹង ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះប្រមូលទៅសួរនាំ កាលពីវេលាម៉ោង ១២និង៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចហាងម៉ាស្សាមួយកន្លែង(យីហោ98) តាមបណ្ដោយផ្លូវ ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីនារីបម្រើការ នៅក្នុងហាងម៉ាស្សាខាងលើ បានប្រាប់ថា មុនកើតហេតុ នៅវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកFZពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1BM-3158 បានចូលមកឲ្យរូបគាត់ម៉ាស្សា និងសម្រួលសរសៃ បន្ទាប់មកក៏បានដើរចូលទៅបន្ទប់ ខណៈរូបគាត់កំពុងតែម៉ាស្សា និងសម្រួលសរសៃដោយគក់ និងច្របាច់ ស្រាប់តែបុរសខាងលើ បានសន្លប់ស្តូកស្តឹងងតែម្តង បន្ទាប់នោះរូបគាត់ស្មានតែជនរងគ្រោះដេកលក់ ដោយមិនបានចាប់អារម្មណ៍នោះទេ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែរូបគាត់ បានដាស់ជនរងគ្រោះឲ្យងើបឡើង ស្រាប់តែឃើញសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ជូនទៅសមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។

    ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាន ទុកប្រគល់ជូនជនរងគ្រោះវិញ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img