More

    លួចម៉ូតូបាន១ថ្ងៃ ស្អែកឡើងជាប់ខ្នោះសម្ថកិច្ចកាកាបទី២

    spot_img

    ភ្នំពេញ៖ ជនសង្ស័យមានគ្នា៤នាក់ បានសហការគ្នាលួចម៉ូតូzoomerx មួយគ្រឿងបានសម្រេច កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិចំកាឪទ្បឹកសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រួចព្យាយាមគេចខ្លួន រហូតមកដល់វេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៧ ខែឆ្នាំដដែល ត្រូវបានកម្លាំងនគរបាលកាកាបទី២ ស្រាវជ្រាវតាមឃាត់ខ្លួនបានម្នាក់ ចំណែកបក្សពួកផ្សេងទៀតកំពុងគេចខ្លួន។

    ជនរងគ្រោះឈ្មោះ ហ៊ុន សុខគា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរជាងម៉ាសុីនដេរ ស្នាក់នៅបន្ទុប់ជួលសង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក។

    ចំណែកជនសង្ស័យ ឈ្មោះ ចាន់ ចិត្តភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ នៅចំណុចរ៉ារថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

    តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០ ខ្លួនបានជិះម៉ូតូម៉ាកZomerX ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ1L1208 ចេញពីបន្ទុប់ជួលបឹងសាទ្បាងខណ្ឌទួលគោក មកលេងសង្សានៅភូមិចំកាឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅពេលជិះម៉ូតូមកដល់ ក៏បានទុកម៉ូតូនៅជាន់ផ្ទាល់ដី រួចក៏ទ្បើងទៅបន្ទប់សង្សាជាន់ទី១ រហូតដល់ម៉ោង២៣នឹង៥០នាទី ទើបចុះមក ក្រោមតែរកមិនឃើញម៉ូតូ ក៏មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កាកាបទី២ ដេីម្បីសុំការអន្តរាគមន៍។ បន្ទាប់ពីទទួលបណ្តឹងរួចកំលាំងប៉ុស្តិ៍ បានចុះទៅឆែកកាំមេរ៉ា នឹងកំណត់បានមុខសញ្ញា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី ក៏បានឃាត់បានជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ ចិត្តភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចរ៉ារថភ្លើងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ចំណែកបក្សពួក០៣នាក់ទៀតបានគេចខ្លួន។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៅអធិការខណ្ឌពោធិ៍សែនជ័យ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img