More

    សម្តេចក្រឡាហោម ចុះសួរសុខទុក្ខ និងចែកពូជស្រូវ ជូនពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង

    spot_img

    បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយជាស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន ១០.២១០គ្រួសារ មកពី០៨ក្រុងស្រុក ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលពិធីនេះ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណអាកាសយានដ្ឋាន ព្រលានយន្តហោះ វាលបែកចានស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង។

    ក្នុងឱកាសជួបសំណេះសំណាលនាព្រឹកនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចបានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំមួយមានលក្ខណៈពិសេស ដែលយើងបានដឹងទាំងអស់គ្នាហើយថា ទឹកជំនន់នេះគឺជាទឹកភ្លៀង ហើយសំរាប់ខេត្តបាត់ដំបង ក្នុងនាមសម្ដេចជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង សម្ដេចសូមថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ដែលលោកបានរាជទាន នូវអំណោយដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងយើងនេះ។

    ហើយក៏ដូចជាការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅសម្ដេចអគ្គមហាពញ្ញាចក្រី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ដូចជាអរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានជួយជ្រំជ្រែង និងផ្តល់អំណោយជាបន្តបន្ទាប់ នៅក្នុងខេត្តបាត់ដំបងយើង ដែលធ្វើអោយប្រជាពលរដ្ឋ លោកមានលទ្ធភាព អាចដោះស្រាយបញ្ហាលំបាកបានមួយរយៈពេល ដែលទឹកជំនន់បានឡើងនេះ ហើយក៏សូមថ្វាយព្រះពរ ដល់ព្រះករុណានឹងសម្តេចម៉ែ ហើយក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាពញាចក្រី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម លោកជំទាវ និងសប្បុរសជនទាំងអស់ អោយជួបតែសេចក្តី និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

    បន្ថែមពីនេះសម្ដេចក្រឡាហោម ក៏សូមអោយប្រជាពលរដ្ឋទាំងអស់ កុំប្រហែសអំពីជំងឺកូវីដ-១៩ ត្រូវតែប្រយ័ត្ន និងការពារតាមការណែនាំ របស់ក្រសួងសុខាភិបាល និងមួយវិញទៀតត្រូវមើលកូនចៅកុំអោយទៅ ជំពាក់ជំពិនជាមួយគ្រឿងញៀន ទោះបីប្រើ ចែកចាយ ឬជក់ ហើយដោយឡែកបញ្ហាចរាចរណ៍ក៏ដូចគ្នា ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ខ្លាំងជាង កាលពីធ្វើសង្គ្រាមទៅទៀត ដែលក្នុងមួយថ្ងៃ ពី០៧ទៅ០៨នាក់ដូច្នេះយើងមិនត្រូវមើលស្រាលវានោះទេ។

    គួរបញ្ជាក់ថាប្រជាកសិកររងគ្រោះ ដោយទឹកជំនន់ដែលទទួលបានពូជស្រូវ និងគ្រឿងឧបភោគបរិភោគនៅថ្ងៃនេះ សរុបចំនួន ១០.២១០គ្រួសារ មកពីស្រុកចំនួន០៨ ក្នុងនោះមានស្រុកមោងប្ញស្សី , ស្រុកបាណន់ , ស្រុកសង្កែ , ស្រុកឯកភ្នំ , ស្រុកគាស់ក្រឡ , ស្រុករុក្ខគិរី , ស្រុកបវេល និងស្រុកថ្មគោល ដែលក្នុង០១គ្រួសារៗ ទទួលបានស្រូវពូជសែនក្រអូបចំនួន ១០០គីឡូក្រាម អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួនទៀត រួមនឹងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img