More

    រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការផ្សព្វផ្សាយ ដាក់ស្មារតីឲ្យមានការស្រលាញ់បរិស្ថាន

    spot_img

    បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការផ្សព្វផ្សាយ សម្ព័ន្ធមេត្រីភាពបរិស្ថាន ដើម្បីដាក់ស្មារតី ឲ្យមានការចូលរួមថែរក្សាបរិស្ថាន សោភ័ណ្ឌភាពក្រុង និងរំពឹងថា ក្រុងប៉ោយប៉ែតអាចឈាន ទទួលបានជ័យលាភីផ្ការំដួល៣ទង ជាប់ជាទីក្រុងស្អាត ក្នុងចំណោមបេក្ខភាពក្របខ័ណ្ឌទូទាំង ព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាព្រហ្មនិមិត្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា រដ្ឋបាលក្រុងប៉ោយប៉ែត ជាបេក្ខភាពចលនា ប្រឡងប្រណាំងទីក្រុងស្អាតមួយ ក្នុងចំណោមបេក្ខភាពក្របខ័ណ្ឌ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានជ័យលាភីផ្ការំដួល២ ជាបន្តបន្ទាប់រួចមកហើយ ទិសដៅថ្ងៃនេះ និងអនាគត រដ្ឋបាលក្រុងមានមហិច្ឆតា ចង់បានក្រុងប៉ោយប៉ែតជាទីក្រុងស្អាត ដែលអាចទទួលបានជ័យលាភីផ្ការំដួល៣ទង។

    ដើម្បីឈានទៅយករំដួល០៣ ជ័យលាភីទីក្រុងស្អាត លោក គាត ហ៊ុល បញ្ជាក់ថា រដ្ឋបាលក្រុងប៉ោយប៉ែត បានខិតខំប្រឹងប្រែង លើកកម្ពស់សោភ័ណភាព តាមរយៈការអប់រំអនាម័យបរិស្ថាន ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រៀបចំសួនច្បារ រៀបចំឥដ្ឋកន្សែងផ្លូវថ្មើរជើងចំណុចរង្វង់មូល ដាំដើមឈើអមសងខាងផ្លូវ ក្នុងទីប្រជុំជន និងតាមសាលារៀន ផ្តល់ធុងសំរាមតាមគ្រឹះស្ថានសាធារណៈ និងឯកជន លាងសម្អាតផ្លូវ ជំរុញការប្រមូលសំរាមសំណល់រឹងរាវ តាមទីសាធារណៈ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងមួយផ្អែកទៀត គឺអាស្រ័យទៅលើការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងការចូលរួមពីលោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្សផងដែរ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

       

    spot_img

    អត្ថបទទាក់ទង

    spot_img