More

    ស្ត្រីម្នាក់ត្រូវបានគេសម្លាប់ ហើយទុកសពចោលកណ្តាលវាលស្រែ ស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    បន្ទាយមានជ័យ៖ ប្រទះឃើញសពស្ត្រីម្នាក់ ស្លាប់កណ្តាលវាលស្រែ សមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្ម នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៩ ចំណុចខាងត្បូងស្ពានភ្នំតុប ហៅស្ពានរាគអាចម៍ ចម្ងាយ១៥០ម៉ែត្រ ខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ក្នុងភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
    សមត្ថកិច្ចបា្រប់ថា ប្រជាពលរដ្ឋនៅក្នុងភូមិ បានទៅមើលស្រែ នៅចំណុចកើតហេតុខាងលើ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវ ក៏យកដៃទៅចាប់ទាញ ស្រាប់តែឃើញដៃសពជនរងគ្រោះ ផុសចេញមក ហើយក៏រត់ទៅរាយការណ៍ ប្រាប់សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សពមិនស្គាល់អត្តសញ្ញាណគ្រាន់តែដឹងថា ស្រី អាយុប្រមាណជាង៣០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡាក្នុងនោះសមត្ថកិច្ច នៅកន្លែងកើតហេតុ បានរកឃើញវ៉ែនតា នៅជាប់នឹងខ្លួន១ និងកូនកាំបិតចុងស្រួច។

    លោកឧត្តមសេនីយ៍បញ្ជាក់ថា បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ គឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថា ជាករណីគំនុំ ប្លន់យកទ្រព្យសម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ នៅពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវវែកមុខឃាតករ ដែលសម្លាប់ស្ត្រីយ៉ាងឃោរឃៅនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់។
    សមត្ថកិច្ចបានអំពាវនាវដល់បងប្អូន ដែលបាត់សមាជិកគ្រួសារ ឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះ សូមមេត្តាជួយផ្តល់ព័ត៌មាន មកសមត្ថកិច្ចផងដែរ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img