More

    ឆក់កាបូបនៅក្បែរប៉ុស្តិ៌នគរបាលកាកាបទី២ រត់គេចបាន២ថ្ងៃ សមត្ថកិច្ចចាប់បានវិញ

    spot_img

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាព ឆក់កាបូបស្ត្រីម្នាក់ទៀតាំងព្រលឹមអុល នៅក្បែរប៉ុស្តិ៍កាកាបទី២ ខាងមុខស្ថានីយ៍ប្រេង តេលា ផ្លូវរថភ្លើង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នោះរហូតមកដល់វេលាម៉ោង២១យប់ ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០នេះ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានជាបន្តបន្ទាប់ហេីយ។ជនសង្ស័យទី១-ឈ្មោះ ប៊ុនឈឿន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ បុរីពិភព ថ្មីឈូកវ៉ា ស្ថិតនៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២.មានឈ្មោះ ហុន ប៊ុនខេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ គង់ សុខជា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់លតឆា មានទីលំនៅ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ សំភារៈបាត់បង់១-លុយខ្មែរ ចំនួន១០០.០០០រៀល២-ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ពណ៌ខ្មៅ។ ៣-អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជារបស់ជនរងគ្រោះចំនួន០១សន្លឹក។

    គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៤ តុលា ២០២០ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងចេញពីទិញឥវ៉ាន់ នៅផ្សារស៊ិនជូរីផ្លាហ្សា រួចត្រឡប់ទៅផ្ទះវិញ មកដល់ចំណុច ខាងមុខស្ថានីយ៍ប្រេងតេលា ផ្លូវរថភ្លើង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ខាងលើ បានជិះម៉ូតូ០១គ្រឿងម៉ាកSUZU KI NEX ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ (មើលតាមរយះកាំមេរ៉ាសុវត្ថិភាព) បានជិះតាមពីខាងក្រោយម៉ូតូ របស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ កាបូបស្ពាយ ដែលជារបស់ជនរងគ្រោះ ក់ជាប់និងម៉ូតូ បានសំរេច ហើយ បណ្តាលឱ្យជនរងគ្រោះ ដួលរងរបួស ចេញឈាមនិងសន្លប់ នៅកន្លែងកើតហេតុ ចំណែកក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួន ទៅតាមផ្លូវបេតុង ទៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ បាត់តែម្តង។

    លុះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ បាលកាកាបទី២ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដេញតាម ជនសង្ស័យចំនួន០២នាក់ ដែលជិះម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ខៀវ មិនចាំស្លាកលេខ បានធ្វើ សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធាណៈ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចនគរបាលយើង បានជិះ ម៉ូតូដេញតាម រហូតមកដល់ចំណុចផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ ជនសង្ស័យម្នាក់ ដែលអង្គុយនៅខាងក្រោយ បានលោតចុះពីលើម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូ បានបន្ថែមល្បឿនម៉ូតូជិះរត់គេចខ្លួនបាត់ នៅសល់ជនសង្ស័យឈ្មោះ ប៊ុនឈឿន ពិសិទ្ធ បានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន នាំយកមកសាកសួរនៅផ្នែកនគរបាល យុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។

    ក្រោយការសាកសួរ ជនសង្ស័យរូបខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ អាសង់ទី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិត ប្រាកដ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយពី ជនរងគ្រោះ ប្រាកដមែន ចំណែកលុយដែលឆក់បានពីជនរងគ្រោះ គឺឈ្មោះ អាសង់ទី ចែក មកអោយ រូបខ្លួន ចំនួន៥០.០០០៛ ហើយទូរស័ព្ទរបស់ជនរងគ្រោះ គឺឈ្មោះអាសង់ទី ជាអ្នកទុក។

    ក្រោយមកកម្លាំងបាននាំឈ្មោះ ប៊ុន ឈឿន ពិសិដ្ឋ ទៅចង្អុរបង្ហាញទីតាំងលាក់ខ្លួនឈ្មោះ អាសង់ទី ឈ្មោះ ពិតហុន ប៊ុនខេង នៅចំណុច បន្ទប់ជួលភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

    បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងស្ថិតនៅក្រោមការសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីត្រៀមបញ្ជូនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img