More

    យុវជន០២នាក់រត់គេចពីការដេញ់កាប់របស់ក្រុមជនសង្ស័យលោតចូលក្នុងស្រះទឹក

    spot_img

    (បាត់ដំបង) យុវជនម្នាក់បានល..ង់ទឹកស្រះស្..លាប់យ៉ាងអាណោចអាធ័មក្នុងចំណោមប័ក្សពួកពីរនាក់ដែលរត់ហក់ចូលទឹកស្រះគេចពីការតាមប្រមាញ់កាប់ប្រហាររបស់ក្រុមជនសង្ស័យ០៣នាក់កាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកមួយកន្លែងក្នុងបុរីត្នោតជួរ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ នា ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ឃឿត សាវ៉ុង ហៅ ទេព សាវ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតូដឹកគ្នាមកមើលគេឡេងបាល់នៅចំណុចទីតាំងខាងលើ ក្រោយមកក៏មានជនសង្ស័យមានគ្នា០៣នាក់មិនស្គាល់សាវតាប្រដាប់ដោយកាំបិតខ្វែវនិងបំពងទីប បានជិះម៉ូតូ០១គ្រឿងមកធ្វើសកម្មភាពដេញកាប់និងវាយទៅលើជនរងគ្រោះ ហើយជនរងគ្រោះក៏បានជិះម៉ូតូដឹកគ្នារត់រហូតដល់ផ្លូវទាល់ ក៏បានទុកម៉ូតូចោលរួចនាំគ្នារត់ហក់ចូលទឹកស្រះបន្ទាប់មកក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើម៉ូតូបណ្តាលអោយបែកអាវទាំងសងខាងនិងបែកកុងទ័រផ្នែកខាងលើក្បាលផងដែរ ហើយក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

    ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សាកសពឈ្មោះ ឃឿត សាវ៉ុង ហៅ ទេព សាវ៉ុង ត្រូវបានក្រុមជំនាញរកឃើញនិងស្រង់ចេញពីទឹកស្រះ ចំណែកជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img