More

    ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង ពីស្ត្រីពោះធំម្នាក់

    spot_img

    (បាត់ដំបង) កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿងពីស្ត្រីពោះធំម្នាក់។

    កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ០៨និង២០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិទួលក្រសាំង ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បន្ទាប់ពីក្រុមជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿងពីស្ត្រីពោះធំម្នាក់ដែលកំពុងធ្វើដំណើរនៅចំណុចលើខ្នងទំនប់អាងកំពីងពួយ ស្ថិតក្នុងក្រុម១៧ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

    ជនសង្ស័យត្រូវបានឃាត់ខ្លួន! ទី១-ឈ្មោះ រស់ ភ័ស្ត ភេទប្រុស អាយុ ៣៥ឆ្នាំ ,ទី២-ឈ្មោះ ធឿន សុធា ភេទប្រុស អាយុ២៨ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ហ៊ុន ភីម ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូដើម្បីយកបាយទៅឲ្យប្ដីដែលកំពុងភ្ជួរដីនៅជិតកន្លែងកើតហេតុ ។

    ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ខាងលើ រួមជាមួយវត្ថុតាង ,ទូរស័ព្ទដៃម៉ាក ០ppo ពណ៌ទឹកខៀវ ០១គ្រឿង និងម៉ូតូ០១គ្រឿងដែលជិះធ្វើសកម្មភាព ត្រូវបានកម្លាំងស្រុកកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img