More

    បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរបួសធ្ងន់ស្រាល០២នាក់

    spot_img

    (បាត់ដំបង) យ៉ាងហោចណាស់ស្ត្រី០២នាក់បានរងរបួសធ្ងន់និងស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងកើតស្ពាន១៣មករា ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

    ប្រភពពីប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានអោយដឹងថា ដំបូងគេឃើញរថយន្តម៉ាក RAIZE ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2D-8816 បើកបរដោយស្ត្រី០១នាក់ ឆ្លងស្ពានទិសដៅពីលិចទៅកើត បន្ទាប់មកក៏មានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AQ-0461 បើកបរដោយស្ត្រី០១នាក់ និងអ្នករួមដំណើរជាស្ត្រី០១នាក់ ទិសដៅពីជើងទៅត្បូង ហើយបានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់និងស្រាលទាំងពីរនាក់តែម្តង។

    ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img