More

    អភិបាលរងខេត្តព្រះសីហនុបានដឹកនាំកម្លាំងគណបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះអន្តរាគមន៍ ពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋប្រមាណជិត១៦០គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង

    spot_img

    (ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការចង្អុលបង្ហាញពី លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះអន្តរាគមន៍ ពិនិត្យមើលស្ថានភាពជាក់ស្តែងនូវជំនន់ទឹកភ្លៀង បានធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ធ្វើឲ្យមានផលលំបាកលាដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅភូមិបែកក្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    ក្រោយពិនិត្យស្ថានភាពជាក់ស្តែង ឃើញថាក្នុងមូលដ្ឋានភូមិបែកក្រង់មានការលិចផ្លូវ ផ្ទះសំបែង ផលដំណាំផ្សេងៗ រួមទាំងសាលារៀនធ្វើឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន (លិចក្រោមជង្គង់) រីឯប្រជាពលរដ្ឋ សិស្សានុសិស្សក៏ពិបាកក្នុងការធ្វើដំណើរទៅមកផងដែរ។

    ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានចុះជួបដោយផ្ទាល់ និងសួរនាំយ៉ាងយកចិត្តទុកដាក់ ចំពោះមុខពលរដ្ឋប្រមាណជិត១៦០គ្រួសារ ទទួលបានការផ្តាំផ្ញើរពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ការហូបចុក រស់នៅ ពោលកំឡុងពេលមានទឹកជនលិចបែបនេះប្រាកដណាស់ពិតជាមានជម្ងឺដង្កាត់រាតត្បាតផ្សេងងាយនឹងឆ្លង ជាពិសេសគឺសត្វអសេរពឹស ក្រៅពីនេះលោកក៏បានធ្វើការណែនាំអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជំលៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា មិនត្រូវទុកឲ្យបងប្អូនប្រជាពលរដ្ឋ របស់យើងណាម្នាក់រងគ្រោះជំនន់ទឹកភ្លៀងដោយសារយើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះទេ។

    ជាមួយគ្នានេះលោក សាមុត សុធារិទ្ធ បានចាត់ឲ្យក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃនប់ សហការជាមួយអាជ្ញាធរស្រុកដើម្បីរៀបចំចែកអំណោយមួយចំនួនមានជាគ្រឿងឧបភោគបរិភោពទឹកត្រី ទឹកសីអ៊ីវ ត្រីខ មីជាដើម ដើម្បីបំតម្រូវការជាបណ្តោះអាសន្នក្នុងកំឡុងពេលខ្វះខាត និងជួបទុក្ខដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ៕

    spot_img

    អត្ថបទទាក់ទង

    spot_img