More

    ករណីអំពើលួច (កាត់ខ្សែភ្លើង) និងប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

    spot_img

    នៅវេលាម៉ោង០៩ម៉០០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើលួច (កាត់ខ្សែភ្លើង)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ចំណតបេនឡានក្រុង មុខវត្តកោៈផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

    ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យចំនួន០២នាក់រួមមាន÷
    ១/ឈ្មោះ វិន វឹងហ្ស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។
    ២/ឈ្មោះ វែង ភេទប្រុស អាយុប្រហែល៣០ឆ្នាំ (គេចខ្លួន)។ បាននាំគ្នាធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ក្រោយធ្វើសកម្មភាពរួច ភ្លាមនោៈជនសង្ស័យទាំង២នាក់ ក៏បានយកខ្សែភ្លើងដែលកាត់បាននោះ បម្រុងទៅលក់នៅម្តុំជ្រោយចង្វា ប៉ុន្តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើង ប្រទះឃើញ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ រួមទាំងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ដើម្បីធ្វើការសាកសួរ។​ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ​ វែង​ ភេទប្រុស​ អាយុប្រហែល៣០ឆ្នាំ​ ជនជាតិខ្មែរ​ បានរត់គេចខ្លួនបាត់​ ។

    ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីង​ នៅចំណុចបេនរថយន្តក្រុង​ ផ្លូវព្រះមុន្នីវង្ស​ សង្កាត់បឹងរាំង​ ប្រាកដមែន។

    ចំពោះមុខកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img