More

    ក្រុមការងារស.ស.យ.ក ខេត្តប៉ៃលិនបាននាំគ្នាចុះជួយប្រមូលកសិផលប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ

    spot_img

    (ប៉ៃលិន) នៅរដូវវស្សាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសខេត្តខ្លះក៍បានជនលិចដំណាំរបស់កសិករជាបណ្តើរៗចំណែកខេត្តប៉ៃលិននៅមិនទាន់មានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅឡើយទេតែដើម្បីបង្ការនិងប្រុងប្រយ័ត្នទុកជាមុន នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចាត់កម្លាំងយុវជនស.ស.យ.ក.មូលដ្ឋានឃុំទាំងបួន នៃស្រុកសាលាក្រៅ និងស.ស.យ.ក.វិស័យផែនការចូលរួមជាមួយរដ្ឋបាលខេត្តចុះជួយប្រមូលផលដំណាំឆៃថាវ និងដំណាំពោតបារាំង របស់ប្រជាពលរដ្ឋ រស់នៅភូមិកោះកែវ ស្រុកសាលាក្រៅ ដែលខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផលក្នុងរដូវវស្សានេះ។

    ជាមួយសកម្មភាពរបស់យុវជនស្ម័គ្រចិត្តសសយកមានភាព ស្វាហាប់និងទទួលខុសត្រូវខ្ពស់ប្រកបដោយឆន្ទ:មនុស្សធម៌បំផុត។
    ក្នុងការប្រមូលផលនេះជំទាវបានស្រីមុំក៏បានចាត់អោយតំណាងជួយទិញកសិផលដែលប្រមូលបានទាំងអស់ក្នុងតំលែទីផ្សារ។

    ប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តជាខ្លាំងដោយបានក្រុមការងារសសយកចុះជួយប្រមូលផលដំណាំរបសើពួកគាត់និងបានជួយទិញយកទាំងអស់ថែមទៀត ហើយពួកគាត់បានថ្លែងអំណរគុណដល់លោកជំទាវបានស្រីមុំ និងក្រុមការងារយុវជនសសយកទាំងអស់មានសុខភាពម៉ាំមួនកម្លាំងពលំបរិបូណ៌ជោគជ័យគ្រប់ភារកិច្ច៕

    spot_img

    អត្ថបទទាក់ទង

    spot_img