More

    បង្ក្រាបបានហើយក្រុមចោរ៣នាក់ឆក់កាបូបស្ពាយពីបុគ្គលិកទូរទស្សន៍ហង្សមាសនៅខណ្ឌ៧មករា

    spot_img

    ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចបន្ទប់ជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចំណុចផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយឆក់យកកាបូប ពីជនរងគ្រោះ នៅចំណុចមុខផ្សារស៊ីធីម៉ល ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។
    ដកហូតវត្ថុតាងរួមមាន៖ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១, កុំព្យូទ័រឡេបថប់ម៉ាក ASUS ពណ៌ ប្រផេះ ចំនួន១គ្រឿង។

    នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សួង តុលា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកទូរទស្សន៍ហង្សមាស ដែលជាជនរងគ្រោះ បានទៅទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនដោយមិនមានការបាត់បង់នោះឡើយ។

    បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img