More

    ដួលខ្លួនឯងបណ្តាលឲ្យ…

    spot_img

    ព្រះសីហនុ​៖​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៣:១៥នាទី លេីផ្លូវបុរីកម្មករ ត្រង់ចំណុចមុខស្ថានីប្រេងភីធីធីសេតេ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
    មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កដោយខ្លួនឯង ម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ហ៊ាង សុវណ្ណា ភេទប្រុស ឆ្នាំកំណើត២០០៧ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធ៍សែនជ័យ ភ្នំពេញ ដែលមានទិសដៅពី លិច ទៅ កើត  លុះមកដល់ចំណុចកេីតហេតុខាងលេីបើកបរក្នុងល្បឿនលឿនបណ្ដាលអោយដួលអូសលើថ្នល់តែម្ដង ។

    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បណ្តាលអោយរងរបួសធ្ងន់មនុស្ស ០១នាក់ ជាអ្នកបើកបរម៉ូតូ បានបញ្ចូនទៅសម្រាក
    ព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។

    វត្ថុតាង ម៉ូតូ ០១គ្រឿង បានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ។

    spot_img

    អត្ថបទទាក់ទង

    spot_img