More

    ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ប្រដាប់ដោយកាំបិតខ្វែវ និងកាំបិតប័ុងតោដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យតាមដងផ្លូវ

    spot_img

    (ឧត្តរមានជ័យ) សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងចំនួន៥នាក់ករណីដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណ: ដែលកិច្ចប្រតិបត្តិការនេះ ដែរធ្វើឡើងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញាឈានដល់ការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ និងដកហូតបានវត្ថុតាងមាន: កាំបិតខ្វែវចំនួន ០២ដើម និងកាំបិតប័ុងតោចំនួន ០១ដើម។    -ក្មេងទំនើងទាំង ០៥នាក់ មានឈ្មោះដូចខាងក្រោម:

    ១/ឈ្មោះ ណុង ណយ ហៅ ថា មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
    ២/ឈ្មោះ បូ ម៉ិញទី ហៅ ផាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។
    ៣/ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
    ៤/ឈ្មោះ ម៉ិច សុភី ហៅ ភ្លោះ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង។
    ៥/ឈ្មោះ វ៉ាង ស៊ីហៃ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង។

    សូមបញ្ជាក់ថា:  នៅអំឡុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០២:០០នាទី នៅចំណុចផ្លូវលេខ២ ស្ថិតក្នុងភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងខាងលើ  ដែលប្រដាប់ដោយកាំបិតខ្វែវ និងកាំបិតប័ុងតោ បាននាំគ្នាធ្វើសកម្មភាពព្រួតកាប់ទៅលើជនរងគ្រោះឈ្មោះ ធី ហុងដា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង មុខរបរ: កម្មករ ជាច្រើនកាំបិត ត្រូវចំលើក្បាលផ្នែកខាងស្ដាំ ០១កន្លែង, លើស្លឹកត្រចៀកខាងស្ដាំ ០១កន្លែង, លើស្មាខាងស្តាំ ០១កន្លែង, លើសាច់ដុំដៃខាងស្ដាំ ០១កន្លែង, លើកែងដៃខាងស្ដាំ ០១កន្លែង, លើប្រអប់ដៃខាងឆ្វេង ០១កន្លែង និងលើជង្គង់ខាងស្ដាំ ០១កន្លែង  បណ្ដាលធ្វើឲ្យជនរងគ្រោះមានរបួសធ្ងន់  បន្ទាប់មកក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

    បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ០៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img