More

    ក្រោយពីស្ងប់ស្ងាត់បានមួយចម្អិនកំពឹសទីតាំងល្បែង មាន់ជល់តាម អនឡាញកញ្ចក់ទូរទស្សន៍ចាប់ផ្ដើមកក្រើកឡើងវិញ សារជាថ្មីយ៉ាងគគ្រឹកគគ្រេង នៅភូមិសាស្ត្រក្រុងសៀមរាប

    spot_img

    (ខេត្តសៀមរាប) គេសង្កេតឃើញថាក្រោយពីមានការស្ងប់ស្ងាត់តែមួយចម្អិនកំពឹសប៉ុណ្ណោះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ចេញបញ្ជា ទៅឲ្យអភិបាលរាជធានីខេត្ត ធ្វើការបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ដូចជា កន្លែងកត់ឆ្នោត ឆ្នោតឡូតូ មាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍ ដែលគ្មានច្បាប់អនុញាតិត្រឹមត្រូវ តែជាក់ស្ដែងទើបតែមួយរយះនេះ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាបចាប់ផ្តើមបើកសារថ្មី យ៉ាងភ្លូក ទឹកភ្លូកដីដោយជ្រកនៅតាម រោងកាហ្វេ លក់គុយទាវ ក្លឹបតារាងបាល់ទះ ជាច្រើនកន្លែងតែម្តង។

    ប្រភពពីអ្នករស់នៅក្បែរនឹងទីតាំង បើក ល្បែងជល់មាន់តាមអនឡាញកញ្ចក់ទូរទស្សន៍ផ្ទាល់បានលួចបង្ហើបខ្សិិបប្រាប់ឲ្យដឹងនៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៤នេះ ចាប់តាំងពីមានគេបើកកន្លែងនជល់មាន់តាម កញ្ចក់ទូរទស្សន៏នេះឡើងវិញ ធ្វើឲ្យ ក្រុមអ្នកញៀននឹងល្បែង ទាំងចាស់ក្មេង នាំគ្នាទៅពពាក់ពពូន លេងយ៉ាង សប្បាយ ស្រែកអឺងកងណែនតាន់តាប់  ជិះម៉ូតូឡាន ចេញចូល នៅតាមរោងគុយទាវ កាហ្វេ តារាងបាល់ទះជាដើម តាំងពីព្រឹក ចាប់ពីម៉ោងចន្លោះត្រឹម១០រហូតដល់យប់ក៏មានដែរ។

    ទាក់ទិនទៅនឹងការបើក ល្បែងល្បែងសុីសងជល់មាន់តាមអនឡាញ កញ្ចក់ទូរទស្សន៏ដែលជ្រកក្រោម ស្លាក យីហោ ហាងគុយទាវកាហ្វេតារាងបាល់នេះផងដែរ ក្រុមអ្នកយកព័ត៌មានយើងបានព្យាយាមទំនាក់ទំនងតាមប្រពន្ធតេលេក្រាម ទៅកាន់លោក វរសេនីយ៍ឯក ដាចំរើនអធិការនគរបាលក្រុងសៀមរាប ដើម្បីសាកសួរបញ្ជាក់ទៅនឹងទីតាំងខាងលើនោះថាតើការបើកល្បែងប្រភេទនេះមានការអនុញ្ញាតិ ច្បាប់ពីអាជីវកម្មខាងណាជាអ្នកចេញមានច្បាប់ឲ្យនោះ ហើយប្រសិនជាទីតាំងកន្លែងនោះអត់មានច្បាប់វិញ ថាតើក្នុងនាមលោកអធិការ ផ្ទាល់ មានចំណាត់ការបង្ក្រាបទេ លោកពុំបានឆ្លើយតបមកវិញនោះទេគិតត្រឹមម៉ោង៦និង០០នាទីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៤នេះ។

    ដោយឡែក លោក នួនពុទ្ធធារ៉ាអភិបាលក្រុងសៀមរាប អ្នកយកព័ត៌មានយើងក៏បាន សាកសួរទៅតាមប្រព័ន្ធតេឡេក្រាម អំពីបញ្ហាទីតាំងមាន់ជល់តាមកញ្ចក់ទូរទស្សន៏ដែលបើកលេងយ៉ាង ព្រោងព្រាតដែលស្ថិតនៅក្នុងក្រុងសៀមរាបយ៉ាងស្កេច ស្កះ ប៉ុន្តែលោកអភិបាលក្រុងសៀមរាម គ្រាន់តែបានចូលមើលតែពុំមានការឆ្លើយតបនោះឡើយ នូវអ្វីដែលអ្នកសារពត៌មានយើងចង់បានដើម្បីងាយស្រួលផ្សព្វផ្សាយបញ្ជាក់ប្រាប់ទៅកាន់មហាជនថា ទីតាំងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៏ដែលកំពុងបើកជាច្រើនកន្លែងនោះមានថា ច្បាប់ត្រឹមត្រូវរឺយ៉ាងណានោះឲ្យពិតប្រាកដ។

    គួររំលឹកផងដែរថា ទីតាំងដែលបើក មាន់ជល់តាម អនឡាញកញ្ចក់ទូរទស្សន៍នេះផងដែរ សម្រាប់ទីតាំងស្ថិតនៅក្នុងក្រុងសៀមរាបខេត្តសៀមរាប មានប្រមាណជាជិត២០កន្លែង ទី១/សង្កាត់ស្លក្រាម ទី២/សង្កាត់ជ្រាវ ទី៣សង្កាត់សាលាកំរើក និងទី៤សង្កាត់ស្វាយដង្គំ ហើយក៏នៅមានកន្លែងផ្សេងៗជាច្រើនទៀត ។

    សូមជម្រាបផងដែរថា បើយោងទៅតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទៅនឹងទីតាំងកន្លែងបើក ជល់មាន់តាមអនឡាញស្ថិតនៅត្រង់ចំណុចខាងលើនេះ ពួកគាត់រងចាំមើលចំណាត់ការ ស្តីពីភូមិឃុំមានសុវត្ថិភាព នឹងកណ្តាប់ដៃដែករបស់លោកប្រាក់សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ដែលទើបមកកាន់តំណែងថ្មី ក៏ដូចជាលោកហួតសុធីស្នងការខេត្តសៀមរាបដែលទើបផ្លាស់ពីខេត្តឧត្តរមានជ័យនៅអំឡុងខែមេសាឆ្នាំ២០២៤កន្លងទៅ ហើយនឹងលោកប៉ោវណ្ណនិតមេប៉េអឹមខេត្ត គួរមានវិធានការយ៉ាងណាប្រសិនបើទីតាំងខាងលើនេះបើក លេងយ៉ាងគឃ្លើនផ្ទុយទៅនឹងច្បាប់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទហើយមួយវិញទៀតប្រសិនបើពុំមានការបង្ក្រាបនោះទេ ទីតាំងដែលបើកល្បែងដែលធ្វើឲ្យក្រុមអ្នកញៀនទៅនឹងល្បែងប្រភេទនេះមួយក្តាប់តូច នាំគ្នាទៅឈប់ចត ម៉ូតូឡានលេងជាប្រចាំថ្ងៃ ភ្លេចបាយភ្លេចទឹក ខ្លះអស់លុយកាក់ឈានដល់ការលក់ទ្រព្យសម្បត្តិ ដាក់បញ្ចាំរបស់របរ ហើយនឹងអាចឈានដល់ការ កើតចេញជាអំពើហិង្សា នៅក្នុងគ្រួសារ បង្កអសន្តិសុខសង្គម អាចកើតចេញជា ចោរលួច ចោរឆក់ ចោរប្លន់ជាដើមដោយសារតែកត្តា ល្បែងស៊ីសង ប្រភេទនេះ។ឈឹមកុសល

    spot_img

    អត្ថបទទាក់ទង

    spot_img