More

    លោកជំទាវបានស្រីមុំ សង្ឃឹមជឿជាក់ថា ប្រតិភូ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ពិនិត្យជម្រុញ លើការងារគុណភាពទឹកនិងស្តងដារជូនពលរដ្ឋ..

    spot_img

    (ប៉ៃលិន)នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍បានចុះមកពិនិត្យ លើការងារចុះពិនិត្យគុណភាពទឹក និងវាយតម្លៃជាក់ស្តែងនូវស្ថានភាពផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាតក្នុងខេត្តប៉ៃលិននិងជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិនក្រោមការដឹកនាំពីលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុមហ៊ុនទឹកស្អាតទាំងអស់ដែលប្រតិបត្តិការក្នុងខេត្តប៉ៃលិន ធ្វើយ៉ាងណាបំរើសាវ៉ាកម្មជូនពលរដ្ឋអោយគ្រប់គ្រាន់ ជាពិសេសទឹកត្រូវមានគុណភាពអាចទទួលយកបាន។

    ការចុះពិនត្យរបស់ប្រតិភូក្រសួង
    ក្រោយពីក្រុមហ៊ុនទឹកស្អាតនៅខេត្តប៉ៃលិនកន្លងមកមានបញ្ហាជារឿយៗត្រូវបានប្រជាពលរដ្ឋដែលជាអតិថិជន បានរិះគន់ថា ទឹកស្អាតដែលចែកចាយក្នុងក្រុងប៉ៃលិនជាច្រើនឆ្នាំមកនេះ មិនមានអនាម័យ តាមស្តង់ដារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះទឹកម្តងល្អក់ ម្តងថ្លា ជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកស្អាតនឹងប្រែទៅជាពណ៌ក្រហម និងនៅរដូវប្រាំងគឺដាច់ទឹកតែម្តង។

    ជាមួយកិច្ចប្រជុំនេះ រដ្ឋបាលខេត្តក៍បានស្នើដល់ប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ត្រូវជម្រុញដល់ក្រុមហ៊ុនទឹកស្អាត ដែលប្រតិបត្តិការក្នុងខេត្តទាំងអស់ ត្រូវពង្រីកអាងស្តុកទឹកបន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដារបច្ចេកទេស ជាពិសេសត្រូវពង្រីកតបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋជាក់ស្តែង។
    ដើម្បីអោយប្រជាពលរដ្ឋយើងទទួលបានលទ្ធផលវិជ្ជមានពីជំនាញក្រសួងដើម្បីទទួលបានស្គាល់រសជាតិនៃ ការប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ និង គុណភាពស្តង់ដារពិតប្រាកដ មិនបារម្ភពីផលប៉ៈពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់គ្នា៕

    spot_img

    អត្ថបទទាក់ទង

    spot_img