More

    លោកជំទាវ ឃីម សុខឃាង ញ៉ែម សំអឿន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋម សិក្សាក្រឡា ឃុំ ប៉ូយ ស្រុក អូរជុំ

    spot_img

    ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ជំទាវ ឃីម សុខឃាង ញ៉ែមសំអឿន អនុប្រធានកិត្តិយសសាខាកាក
    បាទក្រហមកម្ពុជាខេត្តរតនគិរីបានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាក្រឡា ឃុំ ប៉ូយ ស្រុក អូរជុំ ខេត្តរតគិរី។

    ថ្លែងទៅកាន់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សប្រមាណ១៥៦នាក់ ដែលបានចូលរួមនាឱកាសនេះ ជំនួសមុខអោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ឃឹម សុខឃាង បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះ ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះនានាជានិច្ច។

    ក្នុងនាមកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ផ្នែកវិស័យមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា លោកជំទាវបានលើកឡើងពីវិស័យអាទិភាពការងារធំៗចំនួនបួន រួមរបស់កាកបាទក្រហមកម្ពុជារួមមានៈ
    1. ការងារគ្រប់គ្រងគ្រោះមន្តរាយ វិបត្តភ័យ និង ការប្រែប្រួលអាកាសធាតុ
    2. ការសុខភាព និង ការថែទាំសុខភាពសហគមន៍
    3. ការងារលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌
    4. ការងារអភិវឌ្ឍន៍ស្ថាប័ន។

    នៅក្នុងវិស័យអាទិភាពនីមួយៗ មានសកម្មភាពជាច្រើនទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យ ការងារមនុស្សធម៌។ ហើយជាមួយគ្នានេះផងដែរមួយក្នុងចំណោមសកម្មភាពទាំងអស់ សម្តេចប្រធានជាឥស្សរៈជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិច ឆ្លើយបមេរោគអេដស៍ ជម្ងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និង ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការប្រជាជាតិដើម្បីសុខភាពស្រ្តី កុមារ និងទារក ដែលសកម្មភាពនេះបានផ្សាភ្ជាប់ជាមួយទិវាកុមារអន្តរជាតិ ១ មិថុនា នាពេលនេះ។

    ក្នុងឱកាសនេះ លោក ជំទាវ ក៏បាន លើកឡើងផងដែរថាទិវាកុមារអន្តរជាតិនេះ គឺជាការផ្តល់សារដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនៃសិស្សអាជ្ញាធរ និង សមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហឹង្សា និង ការជួញដូរកុមារ និង ការប្រើប្រាស់នូវអំពើផ្សេងៗទៅលើកុមារនៅក្នុងមូលដ្ឋាន។
    ទិវាកុមារអន្តរជាតិ គឺជាទិវាសកម្មភាពប្រចាំឆ្នាំដើម្បីកុមារ ហើយមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកម្ពុជាបានជួយនឹងវិបត្តិភ័យ ដោយជម្ងឺរាតត្បាត ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព និង ការសិក្សារបស់កុមារ ដូចនេះយើងទាំងអស់គ្នាមានចំណែកចូលរួមកសាងអនាគតដ៏ល្អនេះ។ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមចំណែកដើម្បីការពារកុមាររដោយ ធានាថាកុមារគ្រប់រូបអាចទទួលបានការសិក្សា រួមទាំងលុបបំបាត់នូវគម្លាតឌីជីថល ធានាថាកុមារអាចទទួលបានសេវាសុខភាពមូលដ្ឋាន។គាំទ្រ និងការពារសុខភាពផ្លូវចិត្តកុមារ និងយុវជន រួមទាំងបញ្ឈប់រាល់ទម្រង់នៃការរំលោភបំពាន អំពើហឹង្សា ផ្នែកយ៉េនឌ័រ។ បង្កើនលទ្ធភាពទទួលទឹកស្អាត និងអនាមួយ រួមទាំងទប់ស្កាត់សកម្មភាពបំផ្លាញបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។

    នៅក្នុងឱកាសនេះលោកជំទាវ ឃីម សុខឃាង ញ៉ែមសំអឿន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានចែកជូនសិស្សានុសិស្ស ១៥៦នាក់ក្នុងម្នាក់ទទួលបានសៀវភៅ៥ក្បាល ប៊ិកនិងខ្មៅ២ដើម ប្រដាប់ខួងខ្មៅដៃ និងកាតាប១។ លោកគ្រូ អ្នកគ្រូ៦នាក់ម្នាក់ៗទទួលបានថវិកា១០មុឺនរៀល ។និងបានប្រគល់បាល់ចំនួន៥បាល់ដល់គណៈគ្រប់គ្រងសាលាបឋមសិក្សានេះផងដែរ៕

     

    spot_img

    អត្ថបទទាក់ទង

    spot_img