More

    អគ្គីភ័យឆាបឆេះស៊ីទែនស្តុកកៅស៊ូចំនួន០២ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់

    spot_img

    (បាត់ដំបង) ស៊ីទែនស្តុកកៅស៊ូសម្រាប់ធ្វើថ្នល់របស់ក្រុមហ៊ុននឹមម៉េង ចំនួន០២ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

    ពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះផ្តើមឡើងដោយកម្មករដុតបង្ហូរកៅស៊ូចេញពីស៊ីទែនបានឆាបឆេះកាកកៅស៊ូសម្រាប់ធ្វើថ្នល់នៅចំណុចទីតាំងស្នាក់ការក្រុមហ៊ុនធ្វើផ្លូវនឹមម៉េង និងបណ្តាលអោយឆេះស៊ីទែនចំនួន០២ស៊ីទែនតែម្តង។

    ហើយនៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងចុះអន្តរាគមន៍ជួយពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img