More

    គ្រាប់កាំភ្លើងធន់ធំជាច្រើនគ្រាប់ត្រូវបានរកឃើញនៅទីតាំងពីរផ្សេងគ្នាក្នុងក្រុងបាត់ដំបង

    spot_img

    (បាត់ដំបង)គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២៣គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងដីខណៈក្រុមជាងកំពុងចុះជីក គាស់កាយដីនៅទីតាំងពីរផ្សេងគ្នាក្នុងក្រុងបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា ករណីទី០១ នៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានកម្មករប្រទះឃើញគ្រាប់ B-40 ចំនួន ០៣គ្រាប់ ខណៈពេលដែលពួកគាត់យកគ្រឿងចក្រកាយដីដាក់លូបង្ហូរទឹកកខ្វក់ចេញពីក្រុង ។

    និងករណីទី២ នៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខាងមន្រ្តីបច្ចេកទេសបោសសម្អាតមីន បានចុះអនុវត្តបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅលើទីតាំងគម្រោងដីសាងសង់អាគារសាលប្រជុំនៅក្នុងបរិវេណព្រលានយន្តហោះបែកចាន ក៏បានប្រទះឃើញគ្រាប់កាំភ្លើងត្បាល់ទំហំ 60 mm ចំនួន ០១គ្រាប់ , ក្បាលផ្ទុះគ្រាប់កាំភ្លើងត្បាល់ទំហំ 60 mm ចំនួន ១៥គ្រាប់ , គ្រាប់បែកដៃប្រភេទ 82-2 ចំនួន ០១គ្រាប់  , B-40 ចំនួន ០៣គ្រាប់។

    ក្រោយប្រមូលបាន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើបច្ចុប្បន្នត្រូវបានជំនាញអង្គភាពកំចាត់មីនខេត្តបាត់ដំបង យកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតកំទេចចោលនៅពេលក្រោយ ។

    spot_img

    អត្ថបទទាក់ទង

    spot_img