More

    ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនមាត់ច្រកទ្វាអន្តរជាតិអូរស្មាច់បាននាំគ្នាសំដែងការហួសចិត្តខណៈពួកគាត់ដឹកទំនិញកសិផលកើតចេញពីធម្មជាតិបន្តិចបន្តួចហើយត្រូវបង់លុយអស់រាប់ម៉ឺនរៀលឲ្យគយរដ្ឋាករប្រចាំការមាត់ច្រកទ្វារអន្តរជាតិអូស្មាច់

    spot_img

    (ឧត្តរមានជ័យ.)តើឱ្យប្រជាពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិអូស្មាច់សង្កាត់អូស្មាចក្រុងសំរោងរំពឹងអ្វីទៀតបើគ្រាន់តែរកស៊ីដឹកបន្លែផ្សិតនិងសត្វដែលគេទទួលទានដូចជា.កំពឹស.ហីង.ចង្រិត.សត្វខ្មុលឆ្លងដែនបន្តិចបន្តួចត្រូវបង់ប្រាក់ឲ្យគយនិងរដ្ឋាករតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដោយត្រូវបង់លុយក្នុងមួយរថយន្តចាប់ពី មួយរយ បាទរហូតដល់ មួយពាន់ បាទជាងនៅក្នុងទឹកដីខ្មែរ.និងបង់ឲ្យគយថៃរាប់រយបាតទើបអាចមានសិទ្ធិទៅលក់ក្នុងទឹកដីប្រទេសថៃបានបើយោងតាមការបញ្ជាក់ពីពលរដ្ឋខ្មែរអ្នករកស៊ីដឹកជញ្ជូនបន្លែនិងសត្វទទួលទាន.បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា.ពួកគាត់រកស៊ីប្រកបមុខរបរចិញ្ចឹមជីវិតសព្វថ្ងៃនេះបានត្រឹមតែមួយរស់ៗតែប៉ុណ្ណោះ.ព្រោះថាបើចង់រកស៊ីធ្វើការប្រកបមុខរបរឆ្លងដែនយករបស់របរពីរទឹកដីខ្មែរទៅលក់នៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូស្មាច់ត្រូវបង់ប្រាក់ជូនមន្ត្រីគយនិងរដ្ឋាករដែលឈរជើងតាមមាត់ច្រកអូរស្មាច់ក្នុងមួយរថយន្តចាប់ពី មួយរយបាតឡើងទៅសម្រាប់រថយន្តដឹកបន្លែនិងផ្សិត.រីឯរថយន្តដឹក.កំពឹស.ហីងចង្រិត.និងខ្មុល.គឺតម្រូវឲ្យបង់ប្រាក់ចាប់ពី មួយពាន់ បាតឡើងទៅក្នុងមួយរថយន្ត.បើពុំដូច្នោះទេក្រុមអ្នករកស៊ីខ្មែរដែលចង់ឈានជើងទៅរកស៊ីដឹកទំនិញចូលក្នុងទឹកដីថៃមិនអាចនាំយកទំនិញរបស់ខ្មែរទៅលក់បានឡើយ។

    ពលរដ្ឋដែលរកស៊ីតាមបន្ទាត់ព្រំដែនកម្ពុជាថៃបានបន្តទៀតថារបស់របរបន្លែផ្សិតស្បែកអាចលក់បានក្នុងមួយគីឡូ បួនរយបាតនិងកំពឹសអាចលក់បានក្នុងមួយគីឡូចន្លោះពី សាមសិបប្រាំ បាតទៅ សែសិបបាត.យ៉ាងណាមិញមហាជួនក៏ដូចជាប្រជាពលរដ្ឋខ្មែរមានការងឿងឆ្ងល់ថាបើគ្រាន់តែកសិផលខ្មែរមានដូចជា.បន្លែ.ផ្សិត.ហីង.កំពឹស.ចង្រិត.ខ្មុល.ដែលប្រមូលយកទៅលក់នៅក្នុងទឹកដីថៃតាមច្រកទ្វារអន្តរជាតិអូស្មាច់ពួកគាត់ត្រូវបង់លុយដែរឬយ៉ាងណា.តើការបង់ប្រាក់ជូនមន្ត្រីគយនិងរដ្ឋាករជាគោលបំណងរបស់លោក.វ៉ាន់ក្តេ.គយនិងរដ្ឋាករមែនដែរឬទេ.ឬក៏អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។តម្រូវឲ្យពលរដ្ឋខ្មែរអ្នករកស៊ីបន្តិចបន្តួចតាមព្រំដែនចង់ឆ្លងដែនដឹកកសិផលដែលកើតចេញពីធម្មជាតិត្រូវបង់ពន្ធ.ស៊ុយសាអាក.ឬយ៉ាងណានេះគ្រាន់តែជាផ្នែកមួយក្នុងការនាំចេញតែប៉ុណ្ណោះ។

    បើយោងតាមមន្ត្រីដែលឈរជើងនៅតាមមាត់ច្រក.បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា.សព្វថ្ងៃលោក.វ៉ាន់ក្តេ.គយនិងរដ្ឋាករកំពុងអង្គុយសោយសុខចាំប្រមូលលុយនិងពន្ធ័.សុយសាអាក.ពីក្រុមអាជីវករនិងឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ័ទំនិញបង់ពួនមិនគ្រប់ជាច្រើនកំពុងវាយលុកហូរចូលស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិអូស្មាច់.ឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ.នឹងយកច្បាប់ធ្វើជារនាំងបិទបាំងក្នុងការប្រព្រឹត្តអំពើពុករលួយកិបកេងថវិការដ្ឋដែលបានមកពីការបង់ពន្ធ.សុយសាអាក.ចូលក្នុងហោប៉ាវ.ធ្វើមានធ្វើបានក្នុងសង្គមគ្រួសារ.និងចែកបក្សពួកដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន

    យ៉ាងណាមិញមហាជនសំណូមពរទៅដល់ឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្ត.និងជាគណៈបញ្ជាការឯកភាពខេត្ត.និងឯកឧត្តម.អួនពន្ធ័.មុនីរត្ន័.ឧបនាយករដ្ឋមន្ត្រី.រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ.មេត្តាដាក់ការស៊ើបអង្កេតទៅលើលោក.វ៉ាន់ក្តេ.គយនិងរដ្ឋាករ.ច្រកទ្វារអន្តរជាតិអូរស្មាច់ផងទាន។ស្របទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមន័យថា.មុជទឹក.ឆ្លុះកញ្ចក់.ដុសក្អែល.កាត់សក់.រាប់ឆ្នាំមកហើយចាប់តាំងពីលោក.វ៉ាន់ក្តេ.មកកាន់តំណែងគយនិងរដ្ឋាករនៅច្រកអូរស្មាច់នេះ.ធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ.ពាក់ព័ន្ធនឹងការយកប្រាក់ពីក្រុមអាជីវករដែលរកស៊ីបន្តិចបន្តួច.ហើយក៏សូមសំណូមពរទៅដល់ឯកឧត្តម.អោម.យិនទៀង.ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.មេត្តាដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើលោក.វ៉ានក្តេ.គយនិងរដ្ឋាករ.ច្រកទ្វារអន្តរជាតិអូស្មាច់ផងទាន។ដែលកំពុងល្បីល្បាញខាងគៀបសង្កត់ប្រជាពលរដ្ឋរកស៊ីដឹកកសិផលដែលដុះចេញពីធម្មជាតិនិងសត្វបរិភោគមួយចំនួនសោះក្នុងការឆ្លងដែន.តែតម្រូវបង់លុយរាប់ម៉ឺនរៀលក្នុងមួយរថយន្តតើការយកលុយពីក្រុមអាជីវករឈ្មួញដឹកទំនិញដោយមិនចេញវិក័យប័ត្របញ្ជាក់សាច់ប្រាក់.ចាត់ជាអំពើពុករលួយដែរឬទេជាពិសេសការគៀបសង្កត់ពីប្រជាពលរដ្ឋរកស៊ីដឹកបន្លែផ្សិតបន្តិចបន្តួចដូចជា.សត្វហីង.ចង្រិត.កំពឹស.ខ្មុល.មួយរថយន្តចាប់ពី មួយរយបាត.ទៅមួយពាន់បាត.អាចចាត់ទុកជាអំពើពុករលួយដែរឬទេទាន។

    សូមបញ្ជាក់ផងដែរថានៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2024 អ្នកយកព័ត៌មានរបស់អង្គភាពយើងខ្ញុំបានខលទូរសព្ទទៅលោក.វ៉ាន់ក្តេ.ដើម្បីសុំការបកស្រាយបំភ្លឺជុំវិញបញ្ហានេះដែរតែខលមិនចូល.ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺពីសំណាក់លោក.វ៉ានក្តេ.គយនិងរដ្ឋាកររៀងរាល់ម៉ោងធ្វើការ.ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img