More

    ភ្លើងឆេះព្រៃរាលដាលឆេះទាំងពូកនិងសាឡុងដែលទុកចោលផ្សែងខ្មៅពេញមេឃផ្អើលក្រុងបាត់ដំបង

    spot_img

    (បាត់ដំបង) អគ្គិភ័យបានឆាបឆេះដីស្រែមួយកន្លែងរហូតរាលដាលឆេះគំនរពូកនិងសាឡុងដែលទុកចោលបណ្តាលអោយផ្សែងខ្មៅខ្មួលខ្មាញ់ពេញមេឃ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចរត់ចែកជើងគ្នាត្រៀមអន្តរាគមន៍ចុះជួយពន្លត់។

    ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលម្ចាស់ផ្ទះអះអាងថាផ្តើមចេញពីអ្នកស្រែដុតព្រៃ ដោយខ្វះការប្រុងប្រយ័ត្នក៏រាលដាលមកឆេះគំនរពូក និងសាឡុងចាស់ៗដែលទុកចោលបង្កជាផ្សែងខ្មៅពេញផ្ទៃមេឃឡើងតែម្តង។

    នៅក្នុងហេតុការណ៍អគ្គិភ័យផ្សែងខ្មួលខ្មាញ់ខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចនិងប្រជាពលរដ្ឋបាបចេញទៅ ចោមរោមមើលដើម្បីត្រៀមលក្ខណៈក្នុងការចុះអន្តរាគមន៍ពន្លត់ដែរ តែក្រោយមកបានម្ចាស់ផ្ទះចេញពន្លត់បានទាន់ពេលមិនបង្កអោយឆេះរាលដាលបន្ត៕

    spot_img

    អត្ថបទទាក់ទង

    spot_img