ទំព័រដើម ទំព័រដើម បន្លំខ្លួនចូលកាត់សោរលួចរបស់ នៅកន្លែងអេអឹមខេ គេខខ្លួនបាន១យប់ភ្លឺឡើង សមត្ថកិច្ចចាប់ជាប់

បន្លំខ្លួនចូលកាត់សោរលួចរបស់ នៅកន្លែងអេអឹមខេ គេខខ្លួនបាន១យប់ភ្លឺឡើង សមត្ថកិច្ចចាប់ជាប់

- ពាណិជ្ជកម្ម -

ព្រះវិហារ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកំលាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើកាឃាត់ខ្លួនបន្ទាប់ពីរូបគេធ្វើសកម្មដោយកាត់សោទំ លុះចូលក្នុងមីក្រូហិរញ្ញវត្ថុអេអឹមខេ១កន្លែង ស្ថិតនៅភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២០ កន្លងទៅនេះ។
បើតាមកាបញ្ជាក់ពីលោកវរសេនីយ៏ឯក គង់ គា ទទួលផ្នែកព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានអោយដឹងថា ជនសង្ស័យដែលកំលាំងរបស់លោក ធ្វើកាឃាត់ខ្លួននោះមានឈ្មោះ កា វ៉ាន់សុខ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបមិនពិតប្រាកដបច្ចុប្បន្ន ស្នាក់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យ ខេត្តព្រះវិហារ។
គួរបញ្ជាក់ផងដែរថា កាឃាត់ខ្លួនលើជនសង្ស័យខាងលើនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១២.៥នាទីថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០នៅក្នុងផ្ទះសំណាក់ ដែលមានយីហោ(ត្បូងពេជ្រ២)ក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្រោយធ្វើកាឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានឆេកឆេនឹងដកហូត បានវត្ថុតាងពីជនសង្ស័យរួមមាន ម៉ូតូសេ១២៤ស៊េរី០២០.ពណ៏ខ្មៅ១គ្រឿង ម៉ូទ័រកាត់១គ្រឿងមួកសុវត្ថិភាពចំនួន១ ខ្សែរភ្លើងភ្ជាប់ព្រឺដោត ចំនួន១សំណុំស្បែកជើង១គូរ កាតាបស្ពាយ១ សោកាត់ដាច់១ ផ្លែម៉ូទ័រចំនួន៣ រណាកាត់ដែកចំនួន១ផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ កំពុងសួរនាំស្តាប់ចម្លើយ ដើម្បីចងក្រងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់កាបន្តរតាមនិតិពិធីច្បាប់៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

     

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម